ខេត្តកំពង់ស្ពឺ ៖ ស្ថាប័នសារព័ត៌មានក្នុងស្រុកជាច្រើនផ្សាយឡើងកក្រើកទៅ តែហ៊ាក់បីដូចជាក្រសួងដែលជាស្ថាប័នសាម៉ីខ្លួនមិនការចាប់អារម្មណ៍និងប្រតិកម្មអ្វីឡើយ ឬថាបានជ្រាបដែរឬទេចំពោះករណីបង្ក្រាបសង្វៀនជល់មាន់របស់មន្ត្រីយោធាជាន់ខ្ពស់ភូមិភាគ៣ លោក ជឿង ថេង និងលោកអ៊ិន សារ៉ន ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភាព្រឹទ្ឋសភា និងអធិការកិច្ចខេត្តដែរ ឬយ៉ាងណានោះទេ បានជារហូតមកដល់ពេលនេះស្ងាត់ដូចចោរលួចសេះបែបនេះទៅវិញ ។

រឿងនេះក៏បានក្លាយជាប្រធានបទសម្រាប់ការជជែកវែកញែក និងលើកហេតុផលជាច្រើនព្រោះគេដឹងថា ការបង្ក្រាបនិងឃាត់ខ្លួនក្រុមអ្នកញៀនល្បែងជល់មាន រហូតមានការដោះលែងក្រៅប្រព័ន្ឋគឺសាម៉ីខ្លួនតាមការលេចឮខ្យល់អស់លុយខ្ទង់ម៉ឺនដុល្លាឯណោះ មុនបញ្ជូនទៅតុលាការ ប៉ុន្តែគ្មាននរណាអាចបញ្ជាក់បានទេថាអ្នកណាជាអ្នកទទួលលុយសំណូកនេះឡើយ ។ ចំពោះមូលហេតុដែលរឿងនេះបែកធ្លាយ គឺដោយសារតែការនិយាយចរចាដោះលែងគឺលែងទាំង៤នាក់ ស្រាប់តែរួចតែម្នាក់(អ៊ិន សារ៉ន) ហើយ៣នាក់នៅជាប់ដដែលធ្វើអោយសាច់ញាតិអ្នកទាំង៣មិនអស់ចិត្តត្បិតថា សាច់ញាតិខ្លួនក៏អស់លុយដែរម្តេចមិនរួចខ្លួនដូចគេ។
យោងតាមសាច់ញាតិម្នាក់របស់ក្រុមអ្នកញៀនល្បែ.ងបៀអាប៉ោងយូគី និងជល់មាន់ដែលតែងតែទៅលេងនៅបនល្បែងរបស់លោកសក្តិ៥ ជឿង ថេង មន្ត្រីយោធាជាន់ខ្ពស់ភូមិភាគ៣ បានបង្ហើបថា «មុនពេល លោកជឿង ថេង ហៅសាច់ញាតិខ្លួនទៅលេងនៅទីនោះ គឺលោកជឿង ថេង បានអះអាងថាខ្លួនបានបង់លុយអោយមេៗនៅស្រុកនិងខេត្តអស់ហើយ អ្នកមកលេងមិនបាច់បារម្ភនោះទេ ដោយសារតែមានការអះអាងបែបនេះហើយ ទើបទុកចិត្តហៅទៅលេងនៅកន្លែងរបស់ជឿងថេងតែម្តង ក្រោយមកលេងមិនបានប៉ុន្មានផងក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង»។

យោងតាមប្រភពពីមន្ត្រីយោធាជាអ្នករត់ការនៅសង្វៀនជល់មាន់នោះបានបង្ហើបថា លោកប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា, ព្រឹទ្ធសភា និងអធិការកិច្ច ឈ្មោះអ៊ិន សារ៉ន ក្លាយទៅជាអ្នកវក់និងល្បែងជល់មាន់ភ្លេចការងារជាមន្ត្រីរាជការ ហើយមានមុខជាប្រចាំនៅបនល្បែងមេរបស់ខ្លួន ក្រោយមកត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ប៉ុន្តែគាត់បានសូកលុយសមត្ថកិច្ចក្រោមលេសថា គាត់ចុះពិនិត្យការងាររឿងជល់មាន់នេះទើបត្រូវបានគេដោះលែងទាំងយប់។

មន្ត្រីការិយាល័យទី២នៃយោធភូមិភាគ៣មួយរូប បានលើកឡើងផងដែរថា លោកជឿង ថេង នេះតែងតែប្រើអំណាចយោធារបស់ខ្លួនទៅប្រព្រឹត្ត និងធ្វើសកម្មភាពល្មើសនឹងច្បាប់រាប់មិនអស់ កុំថាឡើយក្នុងអង្គយោធភូមិភាគ៣ សូម្បីនៅតុលាការសំណុំរឿងមានច្រើន តែគេមិនដែលឃើញលោកជឿង ថេង នេះជាប់ទោសម្តងណាឡើយ មិនដឹងថាតើលោកជឿង ថេង នេះមានទេវតាឬទេវប្រាក់តាមជួយថែររក្សាយ៉ាងណានោះទេ បានជាមានសំណាងរហូតបែបនេះ ។
មន្ត្រីដដែលបានបន្តថា ករណីលោកជឿង ថេង នេះ មានតែលោកផ្កាយ៣ យឿង សុខុន មេភូមិភាគទើបអាចចំណាត់ការដាក់វិន័យយោធាលើលោកជឿង ថេង បាន តែបើលោកយឿង សុខុន គ្មានសមត្ថភាពចំណាត់ការទេគឺមានតែមេបញ្ជាការកងទ័ពជើងគោកតែម្នាក់ប៉ុណ្ណោះ ទើបបុគ្គលជឿង ថេង នេះខ្លាចរអា ហើយឈប់យកតួនាទីអំណាចបុណ្យសក្តិទាហានរបស់ខ្លួនទៅប្រព្រឹត្តក្នុងរឿងល្បែ.ងស៊ីសងខុសច្បាប់ ដែលប្រមុខថ្នាក់ដឹកនាំចាត់ចូលទៅក្នុងគោលការណ៍៩ចំណុច អំពីភូមិឃុំសុត្ថិភាព ។

ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺនិយាយថា អំពើពុករលួយបណ្ដាលឲ្យលោកជឿង ថេង មន្ត្រីយោធាអាចបើកសង្វៀនជល់មាន់បានមិនមែនថ្នាក់ដឹកនាំមិនដឹងនោះទេ។ និយាយនេះមិនមែនមានន័យថា ស្ថាប័នពាក់ព័ន្ឋ ផ្ដេកផ្ដួលឃុបឃិតឲ្យមានអំពើពុករលួយនោះទេ។ ប៉ុន្តែសំណុំរឿងមួយនេះវាបង្ហាញឲ្យឃើញអំពីកម្សោយនៃការដឹកនាំរបស់ប្រធានស្ថាប័នទើបបណ្តាលអោយកើតមានអំពើពុករលួយជាប្រព័ន្ឋរបស់មន្ត្រីយោធា ជឿង ថេង ហើយជាពិសេសនៅខេត្តកំពង់ស្ពឺសូម្បីតែមន្ត្រីរាជការថ្នាក់ខ្ពស់ក៏វក់នឹងល្បែងស៊ីសងបៀអាប៉ោងយូគីនិងជល់មាន់នេះដែរ ជាពិសេសគឺលោកអ៊ិន សារ៉ននេះតែម្តង។ រឿងបង្ក្រាបរហូតបែកធ្លាយអំពើពុករលួយនេះ គួរតែមានការស៊ើបអង្កេតថ្នាក់ខ្ពស់មួយពីក្រសួងនិងគួរចុះអអិការកិច្ចពីព្រោះភស្តុតាងឯកសារដែលលោកជឿងថេងបានបញ្ចេញគឺប្រធានស្ថាប័នពាក់ព័ន្ឋបានទទួលលុយពីមន្ត្រីយោធាជឿង ថេង យ៉ាងច្បាស់ក្រឡែត ។
រីឯរឿងមួយទៀត គឺករណី អ៊ិន សារ៉ន ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា, ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកំពង់ស្ពឺគួរតែថ្នាក់ដឹកនាំធ្វើរបាយការណ៍ជាក់លាក់មួយជូនឧបនាយករដ្ឋមន្ត្រីម៉ែន សំអន ឲ្យបានជ្រាបអំពីចរិតមាយាទរបស់មន្ត្រីញៀនល្បែ.ងនៅសង្វៀនជល់មាន់ម្នាក់នេះ ប្រយោជន៍ដើម្បីឲ្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា,ព្រឹទ្ធសភានិងអធិការកិច្ចមានជាមូលដ្ឋានសម្រាប់ចាត់ការមន្ត្រីធុននេះ ។ ការបន្តទុកលោកអ៊ិន សារ៉ន ក៏ដូចជាលោកជឿង ថេង គឺជាការបន្តធ្វើឲ្យមុខមាត់ខេត្តកំពង់ស្ពឺត្រូវអាប់ឱន ។
ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺរំពឹងថាថ្នាក់ដឹកនាំនឹងបកស្បែកពួកមន្ត្រីពុករលួយញៀនល្បែ.ងស៊ីសង និងថៅកែសង្វៀនជល់មាន់អោយអស់ពីទឹកដីខេត្តកំពង់ស្ពឺ ។ ប្រជាពលរដ្ឋគាំទ្រទង្វើដឹកនាំរបស់ប្រធានស្ថាប័នពាក់ព័ន្ឋនានាហើយបើលោកមិនចាត់ការពួកមន្ត្រីប៉ុន្មាននាក់ខាងលើនេះទេនោះ ប្រជាពលរដ្ឋនឹងយល់ថាអស់លោកទទួលបានផលប្រយោជន៍លាភសក្ការៈក្នុងសំណុំរឿងសង្វៀនជល់មាន់នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺនេះជាមិនខានឡើយ ជាពិសរសគឺលោកយឿង សុខុន តែម្តង។
ពាក់ព័ន្ឋករណីបង្ក្រាបសង្វៀនជល់មាន់រហូតឈានដល់ឃាត់ខ្លួន
អ្នកលេងល្បែ.ង តែមិនឃាត់ខ្លួនលោកជឿង ថេង ម្ចាស់បនល្បែ.ងនេះ តាមប្រភពពីមន្ត្រីសាលាខេត្តបង្ហើបប្រាប់កោះសន្តិភាពគឺ«ករណីលោកអ៊ិន សារ៉ន ប្រព្រឹត្តល្បែងស៊ីសង ត្រូវសមត្ថកិច្ចចាប់វាស់កំពស់នេះ មិនមែនថ្នាក់ដឹកនាំមិនយកចិត្តទុកដាក់នោះទេ គឺលោកប្រគល់ភារកិច្ចទៅថ្នាក់ក្រោមធ្វើការជាសំងាត់ហើយលោកអភិបាលខេត្តបានប្រគល់កិច្ចការនេះទៅលោក ស សុពុត្រា អភិបាលរងខេត្តជាអ្នកចាត់ការ តែពេលនេះមិនទាន់ដឹងថាត្រូវដាក់វិន័យបែបណានោះទេ ព្រោះលោកអ៊ិន សារ៉ន នេះក៏ជាមន្ត្រីជាន់ខ្ពស់ក្នុងបក្សដែរ ៕






Discussion about this post