Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
ដឹងដំណើរសាច់រឿងពេលក្មេងស្រីសិស្សសាលា១៦ឆ្នាំ ត្រូវក្រុមឃាតករ៦នាក់រំលោភហើយសម្លាប់យ៉ាងសាហាវព្រៃផ្សៃ

ឃាតកររំលោភសម្លាប់សិស្សស្រីអាយុ១៦ឆ្នាំ ត្រូវចាប់បានហើយ, ស្តាប់មូលហេតុហើយពិតជាហួសចិត្តខ្លាំង

បង់ក្លាដែសព្រួយបារម្ភអំពីការបន្តជម្លោះនៅឈូងសមុទ្រ Bengal បន្ទាប់ពីសន្តិភាពជាច្រើនឆ្នាំ

ដឹងដំណើរសាច់រឿងពេលក្មេងស្រីសិស្សសាលា១៦ឆ្នាំ ត្រូវក្រុមឃាតករ៦នាក់រំលោភហើយសម្លាប់យ៉ាងសាហាវព្រៃផ្សៃ

November 22, 2021
in Social
1.1k
SHARES
5.7k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ ករណីឃាតកររំលោភសម្លាប់ក្មេងស្រីម្នាក់យ៉ាងសាហាវព្រៃផ្សៃ នៅស្រុកចំការលើ ខេត្តកំពង់ចាម ពេលជនរងគ្រោះកំពុងធ្វើដំណើរចេញពីសាលារៀនមកផ្ទះ ត្រូវកម្លាំងនគរបាលខេត្ដកំពង់ចាម ស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនបានម្នាក់ហើយក្នុងចំណោមបក្សពួកប្រហែលមានគ្នា៦នាក់ បន្ទាប់ពីរត់គេចខ្លួនក្រោយធ្វើសកម្មភាពរំលោភសម្លាប់ហើយ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក។

នារីរងគ្រោះឈ្មោះ ឌីម អេងជូ អាយុ១៦ឆ្នាំ កើតឆ្នាំ ២០០៥ ជាសិស្សថ្នាក់ទី ១២ គឺត្រូវបានក្រុមជនល្មើសចាប់រំលោភសម្លាប់នៅវេលាម៉ោង៥ល្ងាចកាពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិ១១ ឃុំចំការអណ្ដូង ស្រុកចំកាលើ ខេត្តកំពង់ចាម។

ឃាតកម្មរំលោភបូកហើយសម្លាប់សិស្សសាលាអាយុ១៦ឆ្នាំយ៉ាងព្រៃផ្សៃ បានបង្កឱ្យមហាជននិងបណ្តាញសង្គមមានការប្រតិកម្មក៏ដូចជាខឹងសម្បារចំពោះឃាតកម្មយ៉ាងសាហាវព្រៃផ្សៃនេះណាស់ ដោយស្នើរសុំឱ្យតាមចាប់ក្រុមឃាតករទាំំងនោះឱ្យបាន និងដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ កុំបណ្តោយឱ្យរស់នៅក្រៅច្បាប់។

បើតាមប្រភពពីមិត្តភ័ក្ររបស់ក្មេងស្រីរងគ្រោះបានឱ្យដឹងថា រឿងរ៉ាវនេះគឺពិតជាសាហា.វណាស់ គឺក្មេងស្រីបានជិះម៉ូតូមកពីរៀនសាលានៅឆ្ងាយឆ្លងកាត់ផ្លូវស្ងាត់ ត្រូវជនមិនស្គាល់មុខ មួយក្រុមមានគ្នា ៦ នាក់ បានស្ទាក់ធ្វើបាបប្អូនស្រីជាសិស្សាសាលរៀនដ៏សូត្របូតម្នាក់នេះ ដោយជនល្មើសវាបានប្រើខ្សែទាក់ (ក) នឹងធ្វើបាបលើរូបរាងកាយប្អូនស្រីរហូតដល់បាត់បង់ជីវីតយ៉ាងកំសត់។

ជុំវិញរឿងរ៉ាវនេះផងដែរ មហាជនបានថ្កោលទោស ទាមទារឱ្យសមត្ថកិច្ចតាមចាប់ខ្លួនជនល្មើសឱ្យបានដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់។ ខណៈមិត្តភ័ក្រផ្សេងៗទៀតរបស់ក្មេងស្រីរងគ្រោះ បានបង្ហាញនូវក្តីអាណិតសូរនិងរំលែកទុក្ខដល់គ្រួសារក្មេងស្រីរូបនេះ ដោយសារតែនាងជាមនុស្សស្លូតបូត និងតែងតែជួយទុក្ខធុរៈមិត្តរួមថ្នាក់ជានិច្ចជាកាល ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលចំការអណ្តូង បានទទួលព័ត៌មានពីឈ្មោះ អាន សុខលីន ភេទស្រី អាយុ១៨ឆ្នាំ បានមករាយការណ៍ប្រាប់សមត្ថកិច្ចថា បានបាត់មិត្តភ័ក្ដិម្នាក់(ជនរងគ្រោះ) ឈ្មោះ ឌីម អេងជូ ភេទស្រី អាយុ១៨ឆ្នាំ ដែលចេញពីរៀនគួរជាមួយគ្នា ហើយត្រូវបានប្រទះឃើញដេកស្លាប់ នៅកន្លែងកើតហេតុ នៅចំណុចចម្ការពោតខាងកើត ចម្ងាយប្រហែល១៥០០ម៉ែត្រពី ភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។

បន្ទាប់ពីចុះពិនិត្យលើសពជនរងគ្រោះ និងទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញស្បែកជើងបុរសចំនួន០១គូ នៅក្រោមសព នៅចម្ងាយប្រហែល៥ម៉ែត្រ ពីសព មានម៉ូតូ០២គ្រឿង ម៉ាកហុងដាសេ១២៥ សេរី២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1SC-2474 ជារបស់ជនរងគ្រោះ និងមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ឡើងតែម២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1K-0961 ដែលសង្ស័យជាម៉ូតូរបស់ជនល្មើស ។

ផ្អែកតាមការស្រាវជ្រាវសមត្ថកិច្ចជំនាញ បានកំណត់ជនសង្ស័យមានឈ្មោះ ម៉ាប់ កំសត់ ហៅអាលាន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា បានធ្វើសកម្មភាព ខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរពីសាលារៀនត្រឡប់មកផ្ទះវិញ ដល់ចំណុចកើតហេតុនៅព្រៃចម្ការពោត ។

ក្រោយមកទៀត សមត្ថកិច្ចជំនាញ បានបន្តការស្រាវជ្រាវស្វែងរកជនសង្ស័យឈ្មោះ ម៉ាប់ កំសត់ ហៅអាលាន អាយុ១៦ឆ្នាំ ឈានដល់ការឃាត់ខ្លួនបាននៅវេលាម៉ោង០២៖១៥នាទីរសៀល នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅចំណុចក្នុងព្រៃចំការក្រោយវត្ត មណ្ឌលវិប្បសនា ភូមិប៉ាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។

តាមចម្លើយបឋម ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភ និងសម្លាប់ ហើយយកទូរស័ព្ទជនរងគ្រោះទៅលក់នៅភ្នំពេញ បានតម្លៃ២០ម៉ឺនរៀល យកទៅទិញខោអាវហើយជិះឡានត្រឡប់មកស្រុកវិញ។

ពេលនេះ សមត្ថកិច្ចនៅតែបន្តកំពុងតែតាមប្រម៉ាញ់មុខសញ្ញារ៥នាក់ទៀតដែលមានគ្នាប្រហែល៦នាក់នៅសេសសល់ ក្នុងករណីចាប់រំលោភជាក្រុមបានសម្រេចហើយសម្លាប់ជនរងគ្រោះចោលដោយយកខ្សែរឹតកឱ្យដាច់ខ្យល់យ៉ាងព្សៃផ្សៃ៕

សេចក្តីរាយការណ៍ អាជ្ញធារភូមិ១១ ឃុំចំការអណ្ដូង ស្រុកចំកាលើ

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
បង់ក្លាដែសព្រួយបារម្ភអំពីការបន្តជម្លោះនៅឈូងសមុទ្រ Bengal បន្ទាប់ពីសន្តិភាពជាច្រើនឆ្នាំ

បង់ក្លាដែសព្រួយបារម្ភអំពីការបន្តជម្លោះនៅឈូងសមុទ្រ Bengal បន្ទាប់ពីសន្តិភាពជាច្រើនឆ្នាំ

ករណីពុលនិងថប់ដង្ហើមដោយសារការប្រើប្រាស់ធ្យូងថ្មខុសបច្ចេកទេសនៅប្រទេសម៉ុងហ្គោលី

ករណីពុលនិងថប់ដង្ហើមដោយសារការប្រើប្រាស់ធ្យូងថ្មខុសបច្ចេកទេសនៅប្រទេសម៉ុងហ្គោលី

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!