ភ្នំពេញ ៖ ហាងកាត់ដេរ សម្លៀកបំពាក់ បុរស លំដាប់ជួរមុខ និងល្បីឈ្មោះលំដាប់ផ្កាយ៥ នៅព្រះរាជាណាចក្រថៃគឺ ហាង Chao Khun (ចៅឃុន) បានបើកដំណើរការជាផ្លូវការហើយមានវត្តមានក្នុងប្រទេសកម្ពុជា ក្រោមពិធីសម្ពោធដ៏ធំ អមដោយវត្តមានអគ្គរាជទូតប្រទេសថៃ និង បណ្តាអភិកជនជាច្រើនៗ។
ពិធីសម្ពោធដាក់ផ្លូវការរបស់ហាងកាត់ដេរ សម្លៀកបំពាក់ បុរស លំដាប់ជួរមុខ និងល្បីឈ្មោះលំដាប់ផ្កាយ៥ នៅព្រះរាជាណាចក្រថៃគឺ ហាង Chao Khun (ចៅឃុន) ដែលត្រូវបានធ្វើឡើងនៅទីតាំងហាងផ្ទាល់នាផ្ទះលេខ៣៤ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

លោកស្រី សិរិណាត់ ស៊ូងប្រាសិទ្ធិ នាយកប្រតិបត្តិហាងចៅឃុនបាថ្លែងោ្យដឹងថា ហាងកាត់ដេរចៅឃុនជាជំនួញរបស់គ្រួសារដែលលោកប៉ាអ្នកម៉ាក់បានរួមគ្នាបង្កើតឡើងមកនៅក្នុងឆ្នាំ1965លោកទាំងពីរមានភាពស្ទាត់ជំនាញនៅលើការកាត់ដេរអាវធំ ហើយគាត់បានបន្តតំណែងនេះមកពីលោកតានិងលោកយាយ ។ ហាងកាត់ដេរចៅឃុនបានផ្តល់សារសំខាន់ទៅលើគុណភាពជាចម្បង ។
លោកប៉ាអ្នកម៉ាក់របស់លោកស្រីបានសិក្សាពីដងខ្លួនជនជាតិអាស៊ីយ៉ាងលម្អិតរហូតអាចកាត់ឈុតអាវធំដែលមានមាត្រដ្ឋានសមនឹងដងខ្លួនរបស់ជនជាតិថៃនិងជនជាតិអាស៊ី និងអាចកាត់អាវធំចេញមកបានយ៉ាងប្រណីត ហើយក៏មានការទទួលស្គាល់ពីសង្គមថៃនិងថែមទាំងជាហាងដែលមានការពេញនិយមរបស់អ្នកគ្រប់គ្រងលំដាប់ខ្ពស់ អតីតនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អ្នកកាទូត អ្នកជំនួញ កូនកំលោះ កូនក្រមុំ រួមទាំងអ្នកសម្តែងថៃនិងតារាល្បីលំដាប់ Hollywood Mr. Ryan Gosling ដែលជាអ្នកមានការផ្ចិតផ្ចង់ខ្លាំងទៅលើការស្លៀកពាក់ក៏ធ្លាប់មកទទួលយកសេវាកម្មកាត់អាវធំរបស់ហាង ហាងកាត់ដេរចៅឃុនរួចមកហើយនៅក្នុងភាពយន្តរឿង Only The God Forgives ។

លោកស្រី សិរិណាត់ ស៊ូងប្រាសិទ្ធិ បាននិយាយថា បច្ចុប្បន្ន ហាងកាត់ដេរចៅឃុន នៅតែប្រកាន់ខ្ជាប់ទៅលើគុណភាពដែលបានបន្តវេនមកនេះរហូតបានក្លាយទៅជាអត្តសញ្ញាណប្រចាំហាង ដែលមិនត្រឹមតែមានការផ្តោតទៅលើរឿងគុណភាពសាច់ក្រណាត់ដែលចម្រាញ់មកយ៉ាងល្អពីប្រទេស ItalyនិងEngland ប៉ុណ្ណោះទេ ប៉ុន្តែជាគុណភាពដែលបានកើតចេញមកពីការយកចិត្តទុកដាក់និងការផ្ចិតផ្ចង់គ្រប់ដំណាក់កាល ដោយកេរ្តិ៍ឈ្មោះដែលធានាលើគុណភាពមកជាយូរអង្វែង ។ ភាពស្មោះត្រង់ចំពោះអតិថិជនបានធ្វើអោយ ហាងកាត់ដេរចៅឃុនបានរីកលូតលាស់រហូតមកដល់5ទសវត្សរ៍ហើយក៏នឹងបន្តការរីកចម្រើនទៅមុខថែមទៀតផងដែរ ។

សូមបញ្ជាក់ថា ហាងចៅឃុន បានដាក់សម្ពោធជាផ្លូវការ ក្រោមវត្តមាន ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ឯកឧត្តម Panyarak Poolthup និង Dr. សុប៉ាឆៃ វិរៈភូជុង្គ នាយកប្រតិបត្តិ ក្រុមហ៊ុនថៃណាខន ផាន់ថាណា និងបណ្តាអភិកជនាច្រើននាក់ទៀត មកអបអរស្វាគមន៍ហាងកាត់ដេរលំដាប់លេខ១នៅកម្ពុជា។
សូមរំលឹកទៀតថា ចៅឃុន គឺហាងកាត់ដេរសម្លៀកបំពាក់ដ៏ល្បីល្បាញដែលមានប្រវត្តិរាប់សិបឆ្នាំមកហើយនៅព្រះរាជាណាចក្រថៃ ហើយអតិថិជនជាច្រើននៅប្រទេសថៃមានការនិយមចូលចិត្តរាប់ទាំងនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី តារាភាពយន្តល្បីឈ្មោះសុទ្ធតែធ្លាប់ស្គាល់ និងពេញចិត្តនូវស្នាដៃរចនាម៉ូតរបស់ហាងចៅឃុនពិសេសលើការរចនាម៉ូតសម្លៀកបំពាក់អាវធំរបស់បុរសដែលប្រើក្នុងពិធីអាពាហ៍ពិពាហ៍ដែលសម្លៀកបំពាក់ចេញពីហាងចៅឃុនផ្ទាល់មានអត្តសញ្ញាណមួយផ្ទាល់ខ្លួននិងមានគុណភាពខ្ពស់។

ចៅឃុន មានសេវាកម្មកាត់ឈុតអាវធំ មានសេវាកម្មកាត់ឈុតរៀបការកូនកំលោះ កូនក្រមុំ មានសេវាកម្មឈុតរៀបការដែលបានកាត់ដេររួចរាល់ដែលនាំចូលមកពីប្រទេសថៃ (Ready to wear) មានសេវាកម្មជួលឈុតរៀបការកូនកំលោះ Tuxedo និងឈុតរៀបការកូនក្រមុំ ដោយគុណភាពស្តង់ដានិងសេវាដ៏កក់ក្តៅ អាចទំនាក់ទំនងបានមកាន់លេខទូរស័ព្ទ 085/087-310 313 ៕



























Discussion about this post