Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
គ្រាន់តែរឿងបាត់មីកញ្ចប់! ទាញពូថៅកាប់ទៅលើគ្នាឯង មិនប្រណី

ខូចចិត្តបែកបាក់ស្នេហា មកសម្រេចចិត្តយកវិធីបន្សល់ទូកស្បែកជើងនិងកាបូប

ពួកម៉ាក់សម្លាញ់ប្តូ.រផ្តា.ច់របស់ខ្លួនម្នាក់បែរជាបែកគំនិតទា.ញកូនកំា.បិតចា.ក់បំពង់ក

គ្រាន់តែរឿងបាត់មីកញ្ចប់! ទាញពូថៅកាប់ទៅលើគ្នាឯង មិនប្រណី

November 29, 2021
in Social
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

បាត់ដំបង៖ គ្រាន់តែរឿងបាត់ មីកញ្ចប់ដែលជារបស់ហូបសោះក៏កើតជារឿងទំនាស់ហិង្សា បណ្តាលឲ្យបុរសម្នាក់ ទាញពូថៅ កាប់ទៅលើបុរសម្នាក់ទៀត ផ្ទួនៗ ទាំងកំរោល បណ្ដាលឱ្យបុរសរងគ្រោះ រងរបួសធ្ងន់ ដង្ហើមចង្រិត។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាល ស្រុកថ្មគោល បានប្រាប់ឲ្យដឹងថាៈ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រើប្រាស់ពូថៅ ទាំងកំហឹង ដោយខុស ច្បាប់នេះ បានកើតឡើង នៅវេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅត្រង់ចំណុច វត្តនិគ្រោធរង្សី ក្នុងភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនសង្ស័យបង្កហិង្សាដោយចេតនានេះ មានឈ្មោះ ម៉ា ណារិន ហៅ សម្បត្តិ ភេទប្រុស អាយុ ៥៥ ឆ្នាំ ។ ចំណែកឯជនរងគ្រោះវិញ ឈ្មោះ យ៉ម ព្រីង ភេទប្រុស អាយុ ៤៨ឆ្នាំ មានលំនៅ នៅភូមិបល្ល័ង្គក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល បុរសទាំងពីរនាក់នេះ ជាអ្នកបូជាសព នៅក្នុងវត្តខាងលើ។

នៅថ្ងៃកើតហេតុ ខណៈពេលជនរងគ្រោះ បានដើរចូលមកដល់ទីតាំង ឈាបនដ្ឋាន ស្រាប់តែជនសង្ស័យ បានសួរនាំរឿងគាត់ បានបាត់ មី ជាញឹកញាប់។ ភ្លាមនោះ ជនរងគ្រោះ បានបដិសេធ រហូតដល់ទាស់សម្តីគ្នា មួយប្រាវ ។ ចុងក្រោយ ជនបង្ក បានស្ទុះទៅទាញ ពូថៅ រួចកាប់ពេញផ្ទួនៗ ពេញទំហឹងតែម្តង លើក្បាល និងចង្កេះជនរងគ្រោះ បណ្តាលឲ្យ របួសធ្ងន់ធ្ងរ ហើយជនរងគ្រោះ បានត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ កម្លាំងមូលដ្ឋាន ក៏ដូចជា កម្លាំងផ្នែកជំនាញអធិការដ្ឋាននគរបាល ស្រុកថ្មគោល បានចុះដល់ទីតាំងកើតហេតុ ហើយបានឃាត់ខ្លួន ជនបង្កបានភ្លាមៗ ព្រមទាំងដកហូតបានវត្ថុតាង ពូថៅដងឈើ ១ផងដែរ រួចនាំមកកាន់អធិការដ្ឋាននគរបាល ស្រុក ដើម្បីសាកសួរ និង រៀបចំសំណុំរឿង ចាត់ការតាមនីតិវិធី៕

របាយការណ៍ សមត្ថកិច្ច

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ពួកម៉ាក់សម្លាញ់ប្តូ.រផ្តា.ច់របស់ខ្លួនម្នាក់បែរជាបែកគំនិតទា.ញកូនកំា.បិតចា.ក់បំពង់ក

ពួកម៉ាក់សម្លាញ់ប្តូ.រផ្តា.ច់របស់ខ្លួនម្នាក់បែរជាបែកគំនិតទា.ញកូនកំា.បិតចា.ក់បំពង់ក

ខូចចិត្តបែកបាក់ស្នេហា មកសម្រេចចិត្តយកវិធីបន្សល់ទូកស្បែកជើងនិងកាបូប

អន់ចិត្តម្តាយស្តីប.ន្ទោសបែ.របែ.កគំនិតគិ.តខ្លីលែ.ងខ្វល់ឪពុកម្តាយ! យំស្រែកច.ង់លោ.ត

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!