Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
ចាប់ខ្លួនគ្រូជោគជ័យដែលល្បីយកប្រពន្ធគេ បញ្ជូនឡើងទៅតុលាការ

អន់ចិត្តម្តាយស្តីប.ន្ទោសបែ.របែ.កគំនិតគិ.តខ្លីលែ.ងខ្វល់ឪពុកម្តាយ! យំស្រែកច.ង់លោ.ត

ជួយមនុស្សជួយអ្នកភូមិរាប់ពាន់នាក់មានដីធ្លីឱ្យមានជីវិតល្អប្រសើរតែពេលនេះលោកតាត្រូវជួយរឿងភ័យខ្លាចទៅវិញ

ចាប់ខ្លួនគ្រូជោគជ័យដែលល្បីយកប្រពន្ធគេ បញ្ជូនឡើងទៅតុលាការ

December 4, 2021
in Social
1k
SHARES
5.5k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

កម្លាំងនគរបាលព្រហ្មទណ្ឌការិយាល័យកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការ ឃាត់ ខ្លួនលោក ប៊ុន ផាក ហៅគ្រូជោគជ័យ បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការក្លែងបន្លំជា មេធាវី។

ការឃាត់ខ្លួនលោកគ្រូជោគជ័យនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីអះអាង និងក្លែង បន្លំជាមេធាវី៕ ក៏សូមជម្រាបជូនទស្សនិកជនផងដែលចំពោះរឿងរ៉ាវនេះ គឺកើតឡើងដោយគូស្នេហមួួយដែលបានដើរដល់ផ្លូវទាល់ក្រោយពីរស់នៅជាមួយគ្នាដូចប្តីប្រពន្ឋអស់រយះពេលជាច្រើនឆ្នាំ ហើយការបែកគ្នា នេះមហាជនជាច្រើនបានគិតថា ព្រោះខាងស្រីមានអ្នកទីគឺលោកគ្រូជោគជ័យ ប៊ុន ផាក ។ រឿងរ៉ាវនេះបានធ្វើអោយមហាជនជាច្រើនមានការវែកញែក សនឹងខ្មៅ ជាពិសេស ពួកគេបានសម្តែងក្តីអាណិតទៅកាន់លោក ជា ចាន់តុលា យ៉ាងខ្លាំង ដែលខំតស៊ូជាមួយគ្នារហូតមានផ្ទះឡាននឹងហាងដ៏ធំមួយតែចុងក្រោយរូបលោក ប្រៀបដូចជាបុគ្គលិកទៅវិញ ។ ភាគីខាងស្រីត្រូវបានគេស្គាល់ឈ្មោះថា ស៊ាន ធារី ដែលជាម្ចាស់ហាងលក់សំលៀកបំពាក់ V SHOP CAMBODIA ។

យោងតាមពាក្យបណ្ដឹងដែលសារព័ត៌មានបានទទួល ចោទលើលោកគ្រូជោគជ័យខាងឆបោក ដោយបញ្ជាក់ដើមបណ្ដឹងថា ខ្ញុំបាទឈ្មោះ ជា ចាន់តុលា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៩១ សេអ៊ឺ២ ផ្លូវ១៣៨ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់ដូរ។ សូមគោរពជូនចូល លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្មវត្ថុ: សុំប្ដឹងឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ សញ្ញាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ៥៤”ផ្លូវលេខ៥៨៨ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើ សកម្មភាពតាំងខ្លួនជាមេធាវី រារាំង និងញុះញង់ឱ្យឈ្មោះ ស៊ាន ធារី និងបុគ្គលិករបស់ហាងឈ្មោះ V SHOP CAMBODIA យកសំលៀកបំពាក់ក្នុងហាង ទូដែក វេរប្រាក់ ចេញពីគណនីធនាគារ និងផ្ទេរកម្មសិទ្ធិផ្ទះរបស់ ខ្ញុំបាទនិងឈ្មោះ ស៊ាន ធារី ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូន លោក មេត្តាជ្រាបថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានលួចមានទំនាក់ទំនងជាមួយ ឈ្មោះ ស៊ាន ធារី ដែលត្រូវជាប្រពន្ធរបស់ខ្ញុំបាទ(អនីតិសង្វាស) ដោយបង្គាប់ឱ្យឈ្មោះ ស៊ាន ធារី យកទូដែក ចេញពីផ្ទះរបស់ខ្ញុំបាទ ផ្ទេរប្រាក់ចេញពីគណនីធនាគាររបស់ឈ្មោះ ស៊ាន ធារី ដែលប្រាក់នេះគឺជាប្រាក់ដែលបាន មកពីការរកស៊ីជាមួយគ្នា និងឱ្យឈ្មោះ ស៊ាន ធារីផ្ទេរកម្មសិទ្ធិផ្ទះដែលខ្ញុំបាទ និងឈ្មោះ ស៊ាន ធារី បានទិញរួមគ្នា និងបានផ្ញើរសារបង្គាប់ឲ្យឈ្មោះ ស៊ាន ធារី ដកឈ្មោះខ្ញុំបាទចេញពីគ្រុបការងារ និងបណ្ដេញខ្ញុំបាទចេញលែងឲ្យ ធ្វើការងារបន្តទៀត ហើយថែមទាំងប្រាប់ឲ្យ ស៊ាន ធារី ផ្លាស់ប្តូរសោរទ្វារផ្ទះលែ្វងមិនឲ្យខ្ញុំបាទចូលស្នាក់នៅបានដោយ ពុំបានផ្ដល់ដំណឹងឲ្យខ្ញុំបាទបានដឹងឡើយ ។

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលខ្ញុំបាទទៅហាងលក់សំលៀកបំពាក់ឈ្មោះ V SHOP CAMBODIA ដែលមាន ទីតាំងស្ថិតនៅផ្ទះលេខC13 C15 ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ ដើម្បីប្រាប់បុគ្គលិកហាងកុំឱ្យយកសំលៀកបំពាក់ទាំងអស់នោះចេញពីហាង ដោយមានសមត្ថកិច្ច ជួយសម្របសម្រួល និងណែនាំដល់បុគ្គលិកទាំងអស់នោះ ស្រាប់តែឈ្មោះ ស៊ាន ធារ៉ា ជាបុគ្គលិកហាង បានហៅ វីដេអូខលទៅឈ្មោះ ស៊ាន ធាវី ដើម្បីបញ្ជាក់ និងទាមទារយកអីវ៉ាន់ចេញ ពេលដែលកំពុងនិយាយ ស្រាប់តែ ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានចូលមកនិយាយសាកសួរ ទៅសមត្ថកិច្ចដែលកំពុងណែនាំ និង បង្ហាញឯកសារមួយចំនួនមកកាន់សមត្ថកិច្ច ពេលនោះផងដែរ សមត្ថកិច្ចបានសួរនាំទៅឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក(Bun Park) ថាមានតួនាទីជាអ្វីនៅក្នុងរឿងនេះបានជាអ្នកហ៊ានអះអាង និងសួរនាំសមត្ថកិច្ចដូច្នេះ ពេល នោះ ដោយមានការបញ្ជាក់ជាច្រើនដងពីសមត្ថកិច្ចឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានឆ្លើយ អះអាងថាខ្លួន គឺជាមេធាវីតំណាងឱ្យឈ្មោះ ស៊ាន ធារី បន្ទាប់មកសមត្ថកិច្ចក៏ស្នើសុំឱ្យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) និងឈ្មោះ ស៊ាន ធារី មកហាង ដើម្បីធ្វើការសម្របសូម្រួល តែឈ្មោះ ស៊ាន ធារី និងឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) មិនមកជួបដោះស្រាយជាមួយខ្ញុំបាទឡើយ ។

ដើមបណ្តឹងសំណូមពរ សមត្ថកិច្ចមានវិធានការទៅលើឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) តាមនីតិវិធីច្បាប់ ដើម្បីកុំឲ្យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) នេះបង្កការខូចខាត ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និង កិត្តិយសរបស់ខ្ញុំបាទបន្តទៅទៀត ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើនេះសូម លោកមេត្តាទទួលយកពាក្យបណ្តឹងរបស់ ខ្ញុំបាទដោយក្តីអនុគ្រោះ៕

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ជួយមនុស្សជួយអ្នកភូមិរាប់ពាន់នាក់មានដីធ្លីឱ្យមានជីវិតល្អប្រសើរតែពេលនេះលោកតាត្រូវជួយរឿងភ័យខ្លាចទៅវិញ

ជួយមនុស្សជួយអ្នកភូមិរាប់ពាន់នាក់មានដីធ្លីឱ្យមានជីវិតល្អប្រសើរតែពេលនេះលោកតាត្រូវជួយរឿងភ័យខ្លាចទៅវិញ

មង្គលការរបស់ប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានសុទ្ធតែថ្នាក់ដឹកនាំធំៗនិងតារាល្បីៗចូលរួម! ញាក់សាច់

មង្គលការរបស់ប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានសុទ្ធតែថ្នាក់ដឹកនាំធំៗនិងតារាល្បីៗចូលរួម! ញាក់សាច់

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!