Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
មង្គលការរបស់ប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានសុទ្ធតែថ្នាក់ដឹកនាំធំៗនិងតារាល្បីៗចូលរួម! ញាក់សាច់

ជួយមនុស្សជួយអ្នកភូមិរាប់ពាន់នាក់មានដីធ្លីឱ្យមានជីវិតល្អប្រសើរតែពេលនេះលោកតាត្រូវជួយរឿងភ័យខ្លាចទៅវិញ

បន្ទាប់ពីព្រឺរក្បាលហើយ! សូមស្តាប់ថារឿង ព្រាយបិសាច អាចមានស្នេហាឆក់ជីវិតគេដើម្បីឱ្យនៅជាមួយគ្នាអត់?

មង្គលការរបស់ប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានសុទ្ធតែថ្នាក់ដឹកនាំធំៗនិងតារាល្បីៗចូលរួម! ញាក់សាច់

December 6, 2021
in Entertainment
1k
SHARES
5.5k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ញាក់សាច់តែម្តងគ្រាន់តែពិធីមង្គលការរបស់ប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ដែលជាអគ្គនាយិកាក្រុមហ៊ុន GMS Leng Navatra Cosmetics បានចូលរោងជ័យហើយ ជាមួយនឹងកូនកំលោះអ្នកជំនួញវ័យក្មេងដ៏ជោគជ័យមួយរូបនៅប្រទេសកម្ពុជា លោក វ៉ន ខួច នៅថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១នេះ។

ពិធីសិរីសួស្តីអាពាហ៍ពិពាហ៍មួយនេះ រៀបចំឡើងនៅភូមិកំណើតដ៏កម្សត់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោមវត្តមានមាតាបិតាចាស់ទុំត្រកូលរាមច្បងទាំងសងខាង ដ៏ឪឡារឹក ដើម្បីអបអសាទរកូនប្រុសស្រីក្នុងថ្ងៃពិសេសវិសាល។

ក្ក្រៅពីបងប្អូនចាស់ទុំផ្តល់ជាកិត្តិយសក្នុងពិធីមង្គលការនេះ ក៏ឃើញវត្តមានដ៏ខ្ពស់ខ្ពង់របស់ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល អ្នកជំនួញ និងសិល្បៈករជាច្រើនរូបបានចូលរួម។ ក្នុងនោះ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ក៏បានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីកាត់សក់បង្កក់សិរីជូនដល់ប្អូនស្រីពៅរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

ក្នុងពិធីអាពាហ៍ពិពាហ៍ប្អូនស្រីពៅ មហាសេដ្ឋីវ័យក្មេង ឡេង ណាវ៉ាត្រា ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន គឺឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ផ្តល់ជាកិត្តិយសអញ្ជើញចូលរួមផងដែរ។

បន្ថែមលើនេះ វត្តមានថ្នាក់ដឹកនាំរដ្ឋបាលខេត្តចូលរួមផងដែរ ដូចជា អភិបាលខេត្តកំពង់ស្ពឺ ត្បូងឃ្មុំ រួមនឹងអភិបាលខេត្តមួយចំនួនទៀត។ ជាមួយគ្នានេះ កំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ក៏រំលេចវត្តមាននៅក្នុងមង្គលការប្អូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួមមាន លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត និងលោក ខេម ជាដើម។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅយប់ថ្ងៃអាទិត្យម្សិលមិញ បានពិពណ៌នាខ្លឹមសារដ៏មានអត្ថន័យ និងអមដោយរូបភាពស្រស់ស្អាតនៃថ្ងៃមង្គលការប្អូនស្រីពៅ ជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ដោយបានសង្កត់ធ្ងន់រលឹកនឹកដល់អនុស្សាវរីយ៍សែនកម្សត់ជាមួយអ្នកម្តាយដែលបានចែកឋានទៅកាន់បរមសុខជាច្រើនឆ្នាំ ខណៈពេលបច្ចុប្បន្នកូនប្រុស្រីគ្រប់រូបទទួលបានជោគជ័យ មានជីវភាពសមរម្យទៅហើយ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា៖ “ឈើកាច់បាភ្នំអនុស្សាវរីយដ៏កំសត់ភូមិកំណើតដ៏ជូចត់អ្នកម្ដាយបានលាចាកលោកទៅមិនបានឃើញកូនរស់នៅក្នុងជីវភាពសមរម្យទេប្អូនស្រីពៅដែលជាថ្លើមប្រមាត់របស់អ្នកម៉ែបានរៀបការហើយកូនចង់អោយម៉ែសប្បាយចិត្តចង់អោយម៉ែឃើញកូនពៅម៉ែនៅលើភូមិដ៏សំសត់របស់យើងណាម៉ែ”។

ជាមួយខ្លឹមសាររាប់រយលានអត្ថន័យផ្ញើជូនដល់ម្តាយ ក្នុងថ្ងៃពិសេស រៀបអាពាហ៍ពិពាហ៍ប្អូនស្រីពៅ ដែលធ្លាប់មានប្រវត្តិសែនកម្សត់កម្រជាមួយអ្នកម្តាយនេះ អ្នកឧកញ៉ា ក៍សូមទោសផងដែរ ដែលកម្មវិធីដ៏តូចនេះមិនបានអញ្ជើញបងប្អូនចូលរួមកម្មវិធី ព្រោះធ្វើនៅស្រុកកំណើតឆ្ងាយពេក។

គួររម្លឹកជូនថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ព្រះរាជទានផ្តល់គោរមងារ ឧកញ៉ា ដល់លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ស្រពពេលជាមួយគ្នានេះ បងបង្កើតរបស់លោកជំទាវចំនួននាក់ទៀត ក៏ទទួលបានគោរមងារដ៏ឧត្តុង្គឧត្តម គឺ លោកឧកញ៉ា ឡេង ប្រុស និងលោកឧកញ៉ា ឡេង និមល៕

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
បន្ទាប់ពីព្រឺរក្បាលហើយ! សូមស្តាប់ថារឿង ព្រាយបិសាច អាចមានស្នេហាឆក់ជីវិតគេដើម្បីឱ្យនៅជាមួយគ្នាអត់?

បន្ទាប់ពីព្រឺរក្បាលហើយ! សូមស្តាប់ថារឿង ព្រាយបិសាច អាចមានស្នេហាឆក់ជីវិតគេដើម្បីឱ្យនៅជាមួយគ្នាអត់?

កូវីដជួយផ្សព្វផ្សាយពលកម្មកុមារនៅប្រទេសបង់ក្លាដែស

កូវីដជួយផ្សព្វផ្សាយពលកម្មកុមារនៅប្រទេសបង់ក្លាដែស

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!