Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាប្រមូលថវិការតាមរយៈមូលបត្របំណុលរួម

ប្រទេសស្រីលង្កាបង្កើនតម្លៃកំណត់លើមុខទំនិញសំខាន់ៗដើម្បីបិទទីផ្សារងងឹត

ទីក្រុងប៉ាតាយ៉ារៀបចំព្រឹត្តិការណ៍សិល្បៈដើម្បីទាក់ទាញតំបន់ទេសចរណ៍របស់ខ្លួន

រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាប្រមូលថវិការតាមរយៈមូលបត្របំណុលរួម

December 7, 2021
in World
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) នាពេលថ្មីៗនេះ បានចាប់ដំណើរការមូលបត្របំណុល វិនិយោគរួម ចំនួន 1 ពាន់លានដុល្លារអាមេរិក ដើម្បីប្រមូលថវិកាយ៉ាងហោចណាស់ 800 លានដុល្លារអាមេរិក ដើម្បីផ្តល់ការគាំទ្រផ្នែកសង្គម និងមនុស្សធម៌ រួមទាំងការថែទាំសុខភាព ការអប់រំ សុខុមាលភាព សង្គម និងការគាំទ្រដល់បុគ្គលិកយោធាពិការ ក៏ដូចជាមន្រ្តីប៉ូលីសផងដែរ។ លើកលែងតែការចំណាយលើយោធា។

ពីមុន NUG បានរៃអង្គាសប្រាក់ដោយលក់សន្លឹកឆ្នោត រួមជាមួយឆ្នោត Nway Oo ហើយឥឡូវ នេះលក់មូលបត្របំណុលរួមដើម្បីប្រើប្រាស់លុយដែលប្រមូលបានដើម្បីផ្តល់មូលនិធិដល់គម្រោង បដិវត្តន៍។ មានសេចក្តីរាយការណ៍មកថា រដ្ឋាភិបាលស្រមោលបានចាប់ផ្តើមបោះចេញមូលបត្រ បំណុលតម្លៃ 200 លានដុល្លាអាមេរិកសម្រាប់ដំណាក់កាលដំបូង ហើយទឹកប្រាក់ប្រមាណជាង 9 លានដុល្លារអាមេរិកត្រូវបានជួញដូរក្នុងរយៈពេលម្ភៃបួនម៉ោងដំបូង។

មេដឹកនាំសហជីពនិស្សិត លោក Min Khant Kyaw Linn បាននិយាយថា ការលក់មូលបត្រ បំណុលនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើតឡើងដោយសារតម្រូវការប្រញាប់សម្រាប់បញ្ហាបន្ទាន់ដូច ជាជំនួយមនុស្សធម៌ និងយន្តការអភិវឌ្ឍន៍ដែលនឹងរួមចំណែកក្នុងការកាត់បន្ថយកូដកម្មតវ៉ា។

កិច្ចសំភាសន៍ខ្លី Min Khant Kyaw Lin – មេដឹកនាំសហជីពនិស្សិត / មេដឹកនាំកូដកម្ម)៖ “NUG កំពុងខ្ចីលុយពីប្រជាជនមីយ៉ាន់ម៉ា ដែលចាំបាច់សម្រាប់ បដិវត្តន៍។ ដូច្នេះពួកគេខ្ចីលុយពីយើង ខ្ញុំគិតថានេះជារបៀបដែលមូលបត្របំណុល NUG ដំណើរ ការ។ ជាទូទៅវាជាកិច្ចសន្យាដែលរៀបចំពីរដ្ឋាភិបាល ហើយបន្ទាប់ពីពេលដែលពួកគេទទួល ជ័យជម្នះក្នុងបដិវត្តន៍ យើងអាចប្រើកិច្ចសន្យានេះដើម្បីទូរទាត់ប្រាក់របស់យើងមកវិញ។ ធនាគារភាគច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងសហការជាមួយរបបយោធា ខណៈពួកគេបានជួយ ក្នុងការចាប់ខ្លួនមនុស្ស។ ដូច្នេះ យើងត្រូវប្រយ័ត្នពេលយើងធ្វើប្រតិបត្តិការ។ លើសពីនេះទៅទៀត ទម្រង់លក់មូលបត្របំណុលដែលមាននៅលើគេហទំព័ររបស់ NUG (រដ្ឋាភិបាលរួបរួមជាតិ) មិនទាន់មានស្ថេរភាពនៅឡើយ ហើយយើងត្រូវផ្ញើប្រាក់ទៅគណនីអ្នកទទួលផ្សេងៗគ្នានៅពេលទិញ មូលបត្របំណុលទាំងនោះ។ ហើយថ្លៃប្រតិបត្តិការត្រូវបានធ្វើការកាត់ជារឿយៗ។ ដូច្នេះហើយ ទាំងនេះសុទ្ធតែជាបញ្ហានៅពេលទិញមូលបត្របំណុល។ ខ្ញុំមិនទាន់បានឃើញការប្រកាស ឬសេចក្ដីថ្លែងការណ៍អំពីរបៀប និងកន្លែងដែលគេនឹងប្រើលុយនោះទេ។ ប៉ុន្តែយើងជឿជាក់លើ NUG ជារដ្ឋាភិបាលរបស់យើង ដូច្នេះយើងជឿថាពួកគេនឹងប្រើប្រាស់លុយដើម្បីសម្រេចគោល ដៅរបស់យើង៖ លទ្ធិប្រជាធិបតេយ្យពិតប្រាកដពេញលេញ ការលេចចេញនូវរដ្ឋសហព័ន្ធ រួមទាំងភូមាជាមួយនឹងជនជាតិផ្សេងទៀតដែលនឹងរក្សាសិទ្ធិមានតុល្យភាពរបស់ពួកគេ។ នោះហើយជាមូលហេតុដែលយើងកំពុងទិញមូលបត្របំណុលទាំងនេះ។ ”

(កិច្ចសំភាសន៍ខ្លី Min Khant Kyaw Lin – មេដឹកនាំសហជីពនិស្សិត / មេដឹកនាំកូដកម្ម)៖ “ឥឡូវនេះ NUG (រដ្ឋាភិបាលរួបរួមជាតិ) ដែលជារដ្ឋាភិបាលស្របច្បាប់ កំពុងលក់មូលបត្រ បំណុល។ មានប្រវត្តិជាយូរមកហើយក្នុងការធ្វើដូចគ្នាកាលពីអតីតកាល។ ពួកគេបាននិយាយថា ពួកគេគ្រោងនឹងលក់មូលបត្របំណុលដែលមានតម្លៃមួយពាន់លានដុល្លារ។ ពួកគេបានចាប់ផ្តើម ជាមួយនឹងប្រាក់ 200 លានដុល្លាជាការលក់លើកដំបូងរបស់ពួកគេ។ បច្ចុប្បន្ននេះតម្រូវការកំពុង កើនឡើង។ តម្រូវការបន្ទាន់ដូចជា ជំនួយមនុស្សធម៌ ស៊ីឌីអឹម កូដកម្មតវ៉ា គឺជាសកម្មភាពត្រូវមាន នៅក្នុងប្រទេសរបស់យើង។ ខ្ញុំគិតថាសាច់ប្រាក់ 800 លានដុល្លារដែលរកបានដោយការលក់ មូលបត្របំណុលទាំងនេះគឺអាចជួយបាន។
វាមានការលំបាកនៅពេលទិញមូលបត្របំណុលទាំងនេះ ពួកគេមិនអាចបើកគណនីរបស់អ្នកទទួល នៅក្នុងធនាគារមីយ៉ាន់ម៉ាបានទេ។ ដូចដែលខ្ញុំដឹង NUG មិនអាចធ្វើប្រតិបត្តិការណាមួយនៅក្នុង ធនាគារមីយ៉ាន់ម៉ាបានទេ ហើយវាជាមូលហេតុដែលពួកគេត្រូវប្រើគណនីធនាគារបរទេស។ ដូច្នេះអ្នកនៅក្រៅប្រទេសអាចទិញពីធនាគារមួយទៅធនាគារបាន។ ការផ្ញើប្រាក់ពីទីនេះទៅធនាគារ បរទេសគឺមិនអាចទៅរួចនោះទេ។ ប៉ុន្តែអ្នកនៅបរទេសដែលចាប់អារម្មណ៍ទិញមូលបត្របំណុល ទាំងនេះគឺអាចទៅរួច។
មូលបត្របំណុលមានតម្លៃជាង 9.8 លានត្រូវបានលក់ក្នុងរយៈពេលត្រឹមតែ 24 ម៉ោង ដូច្នេះយើង អាចសន្មត់ថាតម្រូវការរបស់អ្នកទិញគឺខ្ពស់ពេក។ ធនាគារទាំងអស់នៃប្រទេសមីយ៉ាន់ម៉ាត្រូវបាន គ្រប់គ្រងដោយរបបយោធា ដូច្នេះយើងប្រឈមនឹងឧបសគ្គមួយចំនួននៅពេលទិញពីទីនេះ។ ខ្ញុំសង្ឃឹមថា NUG នឹងព្យាយាមស្វែងរកវិធីជំនួសមួយចំនួនដើម្បីទិញមូលបត្របំណុលទាំងនេះ ពីទីនេះដោយមិនមានបញ្ហាអ្វីឡើយ។ យើងរំពឹងថានឹងឈានដល់កម្រិតមួយទៀតនៃបដិវត្តន៍ របស់យើង នៅពេលដែលយើងកំពុងទិញមូលបត្របំណុលទាំងនេះ។ មូលហេតុចម្បងនៃការទិញ មូលបត្របំណុលទាំងនេះ គឺដោយសាររដ្ឋាភិបាលស្របច្បាប់ (NUG) ត្រូវការលុយខ្លះដើម្បីបន្ត ដំណើរ មិនមែនមានន័យថាប្រជាជនរបស់យើងក៏ត្រូវការលុយផងដែរនោះទេ។”

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ទីក្រុងប៉ាតាយ៉ារៀបចំព្រឹត្តិការណ៍សិល្បៈដើម្បីទាក់ទាញតំបន់ទេសចរណ៍របស់ខ្លួន

ទីក្រុងប៉ាតាយ៉ារៀបចំព្រឹត្តិការណ៍សិល្បៈដើម្បីទាក់ទាញតំបន់ទេសចរណ៍របស់ខ្លួន

អាជីវករលក់តាមរទះចល័តនៅតាមបណ្តោយឆ្នេរព្រះសីហនុមិនមានទីលំនៅច្បាស់លាស់ស្នើសុំការគាំទ្របន្ថែមពីអាជ្ញាធរក្នុងតំបន់

អាជីវករលក់តាមរទះចល័តនៅតាមបណ្តោយឆ្នេរព្រះសីហនុមិនមានទីលំនៅច្បាស់លាស់ស្នើសុំការគាំទ្របន្ថែមពីអាជ្ញាធរក្នុងតំបន់

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!