Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
កសិករកម្ពុជាមានការខកចិត្តដោយសារការប្រមូលផលស្រូវមិនសូវល្អក្នុងឆ្នាំនេះ

អាជីវករលក់តាមរទះចល័តនៅតាមបណ្តោយឆ្នេរព្រះសីហនុមិនមានទីលំនៅច្បាស់លាស់ស្នើសុំការគាំទ្របន្ថែមពីអាជ្ញាធរក្នុងតំបន់

ដើម្បីតបទៅជាមួយចិនវិញ "តៃវ៉ាន់" បង្កើតការិយាល័យនៅក្នុងរដ្ឋធានីលីទុយអានី

កសិករកម្ពុជាមានការខកចិត្តដោយសារការប្រមូលផលស្រូវមិនសូវល្អក្នុងឆ្នាំនេះ

December 8, 2021
in Business
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

កសិករកម្ពុជាមានការខកចិត្តដោយសារការប្រមូលផលស្រូវមិនសូវល្អក្នុងឆ្នាំនេះ បន្ថែមពីលើការខាតបង់យ៉ាងច្រើន បន្ទាប់ពីស្រូវរបស់ពួកគេត្រូវរីងស្ងួតដោយសារខ្វះទឹកក្នុងអំឡុងខែដាំដុះ។

បើតាមកសិករ ការខាតបង់គឺច្រើនជាងការរំពឹងទុកក្នុងកំឡុង២ឆ្នាំចុងក្រោយនេះ ខណៈខ្លះទៀតសង្ឃឹមថាឆ្នាំក្រោយនឹងមានភ្លៀងល្អជាងឆ្នាំនេះ «ស្រែចំការពឹងផ្អែកទៅលើទឹកភ្លៀង ហើយនៅពេលដែលដំណាំចាប់ផ្តើមលូតលាស់បែរជាគ្មានភ្លៀងធ្លាក់ដែលនាំឱ្យមានការឆេះសន្ទូងដែលបណ្តាលឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង” នេះបើតាមសំដីកសិករ ព្រីម ថន។ នៅប្រទេសកម្ពុជា ស្រូវស្ថិតក្នុងលេខរៀងទីមួយនៃបញ្ជីផលិតកម្មជាតិ ដោយមានការប៉ាន់ប្រមាណផលិតប្រចាំឆ្នាំជិត 9 លានតោន។

Priam Thorn – Farmer:”ឆ្នាំនេះស្រែរបស់ខ្ញុំគឺពឹងទាំងស្រុងទៅនឹងទឹកភ្លៀង។ វាចាប់ផ្តើមដុះបន្ទាប់ពីមានភ្លៀងនៅប៉ុន្មានខែមុន។ កាលពីខែដាំដុះគឺគ្មានភ្លៀងនោះទេ រហូតវាសឹងតែនឹងឆេះអស់។ការប្រមូលផលឆ្នាំនេះ ហាក់ដូចជាមិនសូវល្អទេ ព្រោះគ្រាប់ស្រូវមិនសូវបានច្រើន។ ប្រសិនជាប្រៀបទៅនឹងការចំណាយវិញគឺខាតទាំងស្រុង ព្រោះយើងបានជួលអ្នកដ៏ទៃមកជួយច្រូតកាត់អស់75$ ហើយនៅជួលគេជញ្ជូនកណ្តាប់ទៀត ខ្ញុំត្រូវចំណាយ 25$ ទៀត។ សរុបមកអស់ 100$ ចឹងគ្មានបានចំណេញទេឆ្នាំនេះ។”

Peob Kim – Farmer:”ខ្ញុំជួបបញ្ហារាំងស្ងួតច្រើន រហូតជិតដល់ពេលប្រមូលផលភ្លៀងមកមិនឈប់ឈរ ចឹងស្រូវក៏លិចលង់។ ស្រូវរបស់ខ្ញុំប្រមូលផលបានត្រឹមតែ៣ប៉ាវក្នុងមួយហិចតា។ បន្ទាប់ពីប្រមូលផលរួចស្មៅដុះយ៉ាងលឿន។ប្រសិនជាមានលុយ យើងទិញអង្ករមកហូបក៏យើងមិនសូវហត់ដែរ តែ Covid-19 បានធ្វើអោយសេដ្ឋកិច្ចគ្រួសារខ្ញុំធ្លាក់ដុនដាមថែមទៀត។ កូនខ្ញុំធ្វើការខាងសំណង់រាល់ថ្ងៃ ដើម្បីសងបំណុល។”

Peob Kim – Farmer: “ឆ្នាំនេះខ្ញុំប្រមូលផលបានត្រឹមតែ១០ប៉ាវតែប៉ុណ្ណោះសម្រាប់ដីចំនួន២ហិចតា។ ឆ្នាំនេះខ្ញុំខាតទាំងស្រុងតែម្តង។មេឃឆ្នាំនេះប្រសិនជារាំង គឺរាំងយូរ តែប្រសិនជាភ្លៀង គឺភ្លៀងមិនឈប់។ ពេលចុងក្រោយនេះភ្លៀងនៅពេញស្រែ ពួកខ្ញុំពិបាកប្រមូលផលខ្លាំងណាស់ បើទឹកលិចលង់ត្រឹមចង្កេះហើយ។”

Chiv Bas – Farmer:“ខ្ញុំជួលដីរបស់គេ ដើម្បីធ្វើស្រែ 75$ ក្នុងមួយហិចតា។ ខ្ញុំជួលគេចំនួន៣ហិចតា។ ឆ្នាំនេះខ្ញុំប្រមូូលផលបានត្រឹមតែម៣ទៅ៤ប៉ាវក្នុងដីមួយហិចតាតែប៉ុណ្ណោះ។ខ្ញុំចំណាយច្រើនណាស់លើពលកម្ម មានដូចជា ភ្ជួររាស់ ចំណាយលើជី ចំណាយលើការថែទាំ។ កូនខ្ញុំធ្វើការសំណង់ សងតែបំណុល។ ពួកយើងពិតជាខិតខំអស់ពីកំលាំហើយ។”

Mr. Thann Bunthoeun – Farmer:“ឆ្នាំនេះខ្ញុំប្រមូលផងបានតិចណាស់។ តម្លៃស្រូវឆ្នាំនេះក៏ថោក តម្លៃជីក៏ថ្ងៃ ប្រសិនជាយើងបូក ដក គុណ ចែក គឺខ្ញុំមិនចំណេញនោះទេ។”

Chiv Bas – Farmer:“តាមការសង្ខេតរបស់ខ្ញុំ ២ឆ្នាំនេះគឺអាក្រក់ណាស់សម្រាប់ពួកខ្ញុំ។ ឆ្នាំដែលពិបាករកលុយបំផុត។ពួកខ្ញុំនៅតែរំពឹងថាឆ្នាំក្រោយនឹងមានភាពល្អប្រសើរជាងនេះ។ សង្ឃឹមថាមេឃនឹងមានភ្លៀងគ្រប់គ្រាន់សម្រាប់ធ្វើស្រែ។ ជីវិតអ្នកស្រែគ្មានអ្វីក្រៅពីការធ្វើស្រែនោះទេ។”

Mr. Thann Bunthoeun – Farmer:“ប្រសិនជាយើងពឹងពាក់លើមេឃដូចជាមិនទៀងទាត់នោះទេ ព្រោះខ្ញុំតែងតែងខកបំណង។ ប្រសិនជាពឹងលើខ្លួនយើងវាអាចកើតឡើងដូចបំណង។ អាកាសធាតុបច្ចុប្បន្នបានប្រែប្រួលខ្លាំង។ បម្រែបម្រួលអាកាសធាតុនេះបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ។”

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ដើម្បីតបទៅជាមួយចិនវិញ “តៃវ៉ាន់” បង្កើតការិយាល័យនៅក្នុងរដ្ឋធានីលីទុយអានី

ដើម្បីតបទៅជាមួយចិនវិញ "តៃវ៉ាន់" បង្កើតការិយាល័យនៅក្នុងរដ្ឋធានីលីទុយអានី

សម្ព័ន្ធភាពពាណិជ្ជកម្មធ្វើឱ្យវិបត្តិប្រជាជនមីយ៉ាន់ម៉ាកាន់តែធ្លាក់ជ្រៅ

សម្ព័ន្ធភាពពាណិជ្ជកម្មធ្វើឱ្យវិបត្តិប្រជាជនមីយ៉ាន់ម៉ាកាន់តែធ្លាក់ជ្រៅ

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!