Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
ការប្រមូលវត្ថុហួសសម័យនិងវត្ថុប្រើប្រាស់ចាស់ៗគឺជាចំណង់ចំណូលចិត្តរបស់មនុស្សជាច្រើននៅក្នុងទីក្រុងដាកា

កម្ពុជារកឃើញសត្វក្រពើជិតផុតពូជ

ការញៀនស្មាតហ្វូននាំកុមារកាន់តែច្រើនទៅកាន់មណ្ឌលសុខភាពផ្លូវចិត្ត

ការប្រមូលវត្ថុហួសសម័យនិងវត្ថុប្រើប្រាស់ចាស់ៗគឺជាចំណង់ចំណូលចិត្តរបស់មនុស្សជាច្រើននៅក្នុងទីក្រុងដាកា

December 8, 2021
in World
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

វត្ថុហួសសម័យកាល និងវត្ថុបុរាណក្នុងប្រទេសបង់ក្លាដែស គឺជានិន្នាការសម្រាប់មនុស្សជាច្រើនសម្រាប់ការប្រមូលវត្ថុទាំងនោះ ដែលខ្លះមានតាំងពីសម័យ និងពេលវេលាផ្សេងៗគ្នា។ វត្ថុបុរាណនីមួយៗមានរឿងរ៉ាវប្លែកៗនៃប្រវត្តិសាស្រ្តរបស់វា ទោះបីជាវាមានចំនួនតិចនៅក្នុងហាងមួយចំនួនក្នុងទីក្រុង Dhaka រដ្ឋធានីនៃប្រទេសបង់ក្លាដែសក៏ដោយ ប៉ុន្តែអ្នកនឹងរកឃើញវត្ថុបុរាណដ៏កម្រមួយចំនួនដែលត្រូវបានប្រើប្រាស់ជាច្រើនសតវត្សមុន ដែលប្រាកដជានឹងជួយអ្នកឱ្យទទួលបានចំណេះដឹងកាន់តែច្រើនអំពីប្រវត្តិសាស្ត្រ។ ស្នាដៃគំនូរចាស់ៗ រូបចម្លាក់អធិរាជ គ្រឿងអលង្ការ ប៉សឺឡែន ថូ រូបចម្លាក់លោហៈ និងឈើ កាក់មាស និងប្រាក់ សូម្បីតែចាន ‘កាសា’ នៃរាជវង្សសតវត្សទី 17 ក៏អាចត្រូវមាននៅក្នុងហាងនានានៃទីក្រុងដាកា។

(កិច្ចសម្ភាសន៍ខ្លី) Farhana Rahaman – ស្រ្តីមេផ្ទះ៖“ទីផ្សារវត្ថុបុរាណដ៏ល្អបំផុតគឺនៅ ហ្គូលសាន និង ដាកា ។ មានពេលមួយខ្ញុំបានរកឃើញវត្ថុសិល្បៈដែលមានអាយុពីររយឆ្នាំពីប្រទេសអេហ្ស៊ីប ហើយហាក់ដូចជាមិនមានហាងលក់វត្ថុបុរាណណានៅក្នុងទីក្រុងដាកានៃប្រទេសបង់ក្លាដែសដែលល្អជាងផ្សារនៅ ហ្គូលសាននេះទេ។”

(កិច្ចសម្ភាសន៍ខ្លី) Nuruddin Ahmed – អ្នកលក់៖“យើងប្រមូលរបស់ផ្សេងៗពីសម័យកាល Mughal និងសម័យស៊ុលតង់ និងពីផ្នែកផ្សេងៗនៅក្នុងប្រទេស និងពីក្រៅប្រទេស។ ដូច្នេះក្នុងករណីនោះរបស់ផ្សេងៗគឺមានតម្លៃខុសគ្នា។”

(កិច្ចសម្ភាសន៍ខ្លី) បណ្ឌិត Mokkammal H. Bhuiyan – សាស្ត្រាចារ្យ នាយកដ្ឋានបុរាណវិទ្យា សាកលវិទ្យាល័យ Jahangirnagar៖“យើងមានបេតិកភណ្ឌរបស់ប្រទេសបង់ក្លាដែសនៅដាកា បេតិកភណ្ឌបេងហ្គាល់ និងបេតិកភណ្ឌបេងហ្គាល់ពីអតីតកាល យើងមានគំរូគ្រប់ប្រភេទ ហើយមនុស្សជាច្រើនមានរបស់សន្សំទុកផ្ទាល់ខ្លួននៅក្នុងគ្រួសារគេ។ នៅក្នុងគ្រួសារជាច្រើន អ្នកនឹងរកឃើញរបស់សន្សំទុកពីអតិតកាល។ គំរូអាចត្រូវបានផ្ទេរពីមួយជំនាន់ទៅមួយជំនាន់ វានៅតែនៅជាប់មួយពួកគេ ដូច្នេះពួកគេខ្លះអាចលក់ចេញទៅតាមតម្រូវការគ្រួសារតាមពេលវេលា ឬនៅក្នុងការវិវត្តន៍។ មានហាងមួយចំនួននៅដាកាដែលប្រមូលវត្ថុបុរាណ។ នៅក្នុងហាងលក់វត្ថុបុរាណទាំងអស់ដែលយើងមាន យើងតែងតែឃើញមានវត្ថុកម្រៗ។ ប្រហែលជាយើងក្រឡេកមើលវត្ថុដែលមានអាយុមួយរយឆ្នាំ ឬពីររយឆ្នាំ បំណែកជាច្រើនមានអាយុរាប់រយឆ្នាំ។ ”

(កិច្ចសម្ភាសន៍ខ្លី) Nabil Khan – អ្នកទិញ និងជាអ្នករចនាម៉ូដ៖“ខ្ញុំចូលចិត្តប្រមូលវត្ថុបុរាណដែលមានអាយុចំណាស់។ ខ្ញុំបានប្រមូលរបស់ទាំងនេះតាំងពីខ្ញុំអាយុ 7 ឬ 8 ឆ្នាំ។ ខ្ញុំមកហ្គូលសាន មកនៅឆ្នាំ 2008 ឬ 2009។ ខ្ញុំប្រមូលឿឧបករណ៍ជក់ថ្នាំ។ របស់ខ្ញុំប្រមូលភាគច្រើនគឺមកពីហ្គូលសាន។ វត្ថុផ្សេងៗពីសម័យ Mughal ដល់សម័យប៉ាគីស្ថាន គឺមាននៅទីនេះ។ តម្លៃនៅទីនេះគឺខ្ពស់ជាងគេបន្តិច។ នៅក្នុងតំបន់ធម្មតាហ្គូលសានក្នុងទីក្រុង Dhaka នេះ វត្ថុបុរាណចាស់ៗអាចឱ្យយើងរកបាន។”

(កិច្ចសម្ភាសន៍ខ្លី) Tanvir Islam – អ្នកគ្រប់គ្រងសិប្បកម្ម Halim៖“យើងមានរបស់របរសម័យ Mughal នៅទីនេះ ក៏ដូចជារបស់ប្រើប្រាស់សម័យអង់គ្លេសគ្រប់គ្រងផងដែរ។ បំណែកដែលអ្នកគ្រប់គ្រងក្នុងសម័យនោះប្រើក្នុងប្រទេសយើង ឬជាប់ពាក់ព័ន្ធនឹងការងាររបស់ខ្លួន បំណែកដែលយើងមាននៅទីនេះ ក្នុងប្រទេសយើងមានទាំងអស់។ យើងប្រមូលពីកន្លែងផ្សេងៗគ្នា។ យើងក៏ប្រមូលរបស់របរចាស់ៗ ឬគ្រឿងសង្ហារិមពីដំណាក់ស្តេចផ្សេងៗគ្នា ឬពីផ្ទះចាស់ៗផ្សេងៗ ដែលដាក់លក់សម្រាប់តែអតិថិជនប៉ុណ្ណោះ។ ទាំងនេះជាបញ្ហានៃក្បូរក្បាច់។ អតិថិជនមកទិញរបស់ក្បាច់ទាំងនេះពីយើងក្នុងតម្លៃសមរម្យ។ ”

(កិច្ចសម្ភាសន៍ខ្លី) បណ្ឌិត Zinat Mahrukh Banu – អតីអ្នកថែរក្សានៅនាយកដ្ឋានជនជាតិភាគតិច និងសិល្បៈតុបតែង សារមន្ទីរជាតិបង់ក្លាដែស៖“ដាកា ជារាជធានីនៃប្រទេសបង់ក្លាដែស។ វាជាទីក្រុងបុរាណមួយ។ តាំងពីសម័យ Mughal អ្នកធ្វើដំណើរជាច្រើនប្រភេទ ជនជាតិអង់គ្លេស និងព័រទុយហ្គាល់ធ្លាប់មកប្រទេសនេះ។ ដូច្នេះយើងមានរាជវង្ស Zamindar ជាច្រើននៅទីនេះ និងគ្រួសារអភិជនបុរាណជាច្រើន។ ពួកគេបានប្រមូលរបស់របរគ្រប់ប្រភេទ ហើយប្រើប្រាស់ខ្លួនឯង។ នេះជាការពិតជាពិសេសនៃសិប្បកម្មឈើ និងឧស្សាហកម្មឈើនៃប្រទេសរបស់យើង។ ខ្ញុំក៏បានទៅប្រទេសមួយចំនួននៃពិភពលោកសម្រាប់ការងារស្រាវជ្រាវរបស់ខ្ញុំ។ ដូច្នេះមិនមានការធ្វើឈើបុរាណដូចនៅក្នុងប្រទេសយើង និងសូម្បីតែក្នុងប្រទេសឥណ្ឌាឬនៅកាល់គូតា។ នេះមានន័យថាវាប្រហែលទៅនឹងពេលវេលាដែលវង្វេងបំផុតនៃឆ្នាំផងដែរ។ យើងអាចមើលឃើញឧទាហរណ៍មួយចំនួននៃរឿងនេះនៅក្នុងហាងលក់វត្ថុបុរាណនៅ ហ្គូលសាន។ តុសម្លៀកបំពាក់ គ្រែ សិប្បកម្មផ្សេងៗ គ្រឿងឈើជាដើម ទាក់ទាញភ្ញៀវទេសចរណ៍បរទេស ហើយពួកគេទិញតាមលទ្ធភាពរបស់ខ្លួន។”

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ការញៀនស្មាតហ្វូននាំកុមារកាន់តែច្រើនទៅកាន់មណ្ឌលសុខភាពផ្លូវចិត្ត

ការញៀនស្មាតហ្វូននាំកុមារកាន់តែច្រើនទៅកាន់មណ្ឌលសុខភាពផ្លូវចិត្ត

ថៃបង្កើតទីភ្នាក់ងារជាតិដើម្បីការពារការវាយប្រហារតាមអ៊ីនធឺណិត

ថៃបង្កើតទីភ្នាក់ងារជាតិដើម្បីការពារការវាយប្រហារតាមអ៊ីនធឺណិត

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!