កាលពីរាត្រីថ្ងៃទី១០ ខែធ្នូ ឆ្ន ២០២១នេះ លោក អ៊ឹម ជីវ៉ា បានរៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំ និងជាលើកចុងក្រោយសម្រាប់កម្មវិធីខួបកំណើតផ្លូវការដែលមានភ្ញៀវចូលរួមច្រើន។ ក្នុងកម្មវិធីចុងក្រោយនៅសណ្ឋាគារភ្នំពេញនេះគឺគេសង្កេតឃើញមានវត្តមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ដែលម្ចាស់កម្មវិធីបញ្ជាក់ថាលើសពីអ្វីដែលលោកបានត្រៀមទុក។ក្នុងនោះគេសង្កេតឃើញមានវត្តមានភាគច្រើនទាំងជាមន្ត្រីរាជការ អ្នកជំនួញ អ្នកលក់អនឡាញល្បីឈ្មោះ និងសិល្បករសិល្បការិនីជាច្រើនផងដែរ។
លោក អ៊ឹម ជីវ៉ា លើកឡើងថា ខួបកំណើតលោកដើមឡើងអញ្ជើញភ្ញៀវ២៥តុ និងត្រៀម៣០តុព្រោះភ្ញៀវភាគច្រើនគាត់អញ្ជើញមកជាគូដូចនេះចំនួនភ្ញៀវអាចកើនឡើងលើស៣៥តុឯណោះ។ លោកថាឆ្នាំនេះគឺជាពិធីគម្រប់ខួប៣៨ ចូល៣៩ឆ្នាំ និងជាឆ្នាំចុងក្រោយដែលលោករៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំនោះ ប៉ុន្តែឆ្នាំក្រោយលោកមានកម្មវិធីធំដុំមួយមិនមែនជាពិធីខួបកំណើតប៉ុន្តែលោកស្នើសុំលាក់សិន។
ថ្លែងដោយក្តីរំភើបលោកថា ពិតជាមិនឹកស្មានដែលភ្ញៀវជាច្រើនចូលរួមកម្មវិធីខួបកំណើតនេះ និងបានបង្ហាញពីការស្រលាញ់ចូលចិត្តរាប់អាន ចំពោះរូបលោកផងដែរ។ លោកនៅតែបន្តសកម្មភាពការងារសិល្បៈ ពិសេសការងារសប្បុរសធម៌មួយចំនួនជាបន្តបន្ទាប់ដដែល៕
សូមទស្សនាទិដ្ឋភាពទាំងស្រុងកាលពីយប់មិញនេះដូចតទៅ៖
Discussion about this post