ខេត្តកណ្ដាល៖ ហេតុការណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២នឹង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១១០ ក្នុងភូមិព្រែកដូង ឃុំកំពុងស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅក្បែរ កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងគាត់ឃើញជនរងគ្រោះ ទាំង៨នាក់ និងម៉ូតូ៤គ្រឿង ជិះឌុបគ្នាតាមបណ្តោយផ្លូវ១១០ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ជ្រេពេញផ្លូវលុះពេលជិះដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តបង្កម៉ាកធុនត្រា ពណ៌ឈាមជ្រូកពាក់ផ្លាកលេខ ភ្នំពេញ 2BM-4386 បើកបរតាមបណ្តោយផ្លូវ១១០ ទិសដៅបញ្រ្ចាសគ្នាពីត្បូងមកជើងក្នុងល្បឿនលឿន បានជ្រុលទៅបុ.ករះម៉ូតូ៤គ្រឿង បណ្តាលអោយស្លា.ប់ ៧ នាក់និងរងរបួស ធ្ងន់ម្នាក់ ម៉ូតូខ្ទាតពេញផ្លូវ ចំណែកឯមួយគ្រឿង បានផ្ទប់ជាប់ពីមុខរថយន្តឆេះស្ទើរគ្មានសល់ ហើយភ្លាមៗតៃកុងរថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
សពជនររងគ្រោះ៖ ១-រស់ ប៊ុនលី ភេទប្រុសអាយុ២២ឆ្នាំ មានស្រុកកំណើត នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ២-ឈ្មោះវ៉ាត ផានិត ភេទប្រុសអាយុ២១ ឆ្នាំរសនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ៣-ព្រហ្ម មេសាភេទប្រុស អាយុ១៧ រស់នៅស្រុកកៀនស្វាយខេត្ត កណ្តាល។ ៤-ឈ្មោះផុន សុភារ៉ា ភេទប្រុសអាយុ២១ រស់នៅស្រុក កៀនស្វាយ ខេត្តកណ្តាល។ ៥-ឈ្មោះ បូប្រុស វីន ភេទប្រុសអាយុ ១៩ រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកនាក់ស្លា.ប់២នាក់ និងម្នាក់រងរបួសធ្ងន់ នៅមន្ទីពេទ្យពុំទាន់ស្គាល់អត្ថសញ្ញាណនៅឡើយ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់កន្លែងកើតហេតុ រួចវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម្ចាស់រថយន្តបង្ក សមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ត និងឃាត់ខ្លួនយកមកដោះស្រាយទៅតាមច្បាប់៕
Discussion about this post