ភ្នំពេញ: ក្រោយផ្អើលពេញក្រុងភ្នំពេញនាថ្ងៃនេះចំពោះករណីប្លន់អ្នកលក់អនឡាញល្បី អ៊ាន សៀវម៉ី អស់៩លានដុល្លារធ្វើអោយអ្នកអនលក់ឡាញញាក់សាច់ទ្រើតៗហើយ ស្រាប់តែសមត្ថកិច្ចអះអាងថា មិនពិតឡើយ។នេះបើយោង តាម សេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងជនមិនស្គាល់មុខមួយក្រុមចូលប្លន់ផ្ទះលោកស្រី អ៊ាន សៀវមុី ។
សេចក្តីប្រកាសរបស់ស្នងការក្រុងបញ្ជាក់យ៉ាងច្បាស់ថា ( មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លា ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ) ។
មានសារព័ត៌មានមួយចំនួនបានចុះផ្សាយទាក់ទងករណីមានមនុស្សមួយក្រុុម បានចូលប្លន់ទ្រព្យសម្បត្តិ នៅផ្ទះលោកស្រី អ៊ាន សៀវមុី ដោយបានប្លន់យកលុយ និងគ្រឿងអលង្កការ សរុប ចំនួន ១០លានដុល្លារ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៏ច្រេីនលេីសលុបនេះ និងសូមបញ្ជាក់ជូនសារធារណ:ជនទាំងអស់ឱ្យបានជ្រាបថា នៅពេលដែលសមត្ថកិច្ចចម្រុះកំពុងតែធ្វេីការសាកសួរ និងស្រាវជ្រាវឱ្យបានច្បាសលាស់លេីករណីនេះ ជាក់ស្តែងតាមចម្លេីយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបាត់បង់លុយឡេីយ គឺបាត់តែខ្សែក ៣ខ្សែ តែប៉ុណ្ណោះ ។
សូមអរគុណដល់សារព័ត៌មានទាំងឡាយតែងតែសហការបានយ៉ាងល្អក្នុងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ពីអ្នកនាំពាក្យ ហេីយក៏សូមសំណូមពរដល់សារព័ត៌មានមួយចំនួនសូមធ្វេីការស្រាវជ្រាវ ឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងធ្វេីការចុះផ្សាយ ចៀសវាងធ្វេីឱ្យមានភាពច្របូលច្របល់ ជាពិសេសបំប៉ោងសភាពការណ៍ ជាដេីម ។ ពេលនេះសមត្ថកិច្ចកំពុងតែធ្វេីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លេីករណីនេះ ។
ករណីប្លន់នេះបានកើតឡើងនៅវេលាម៉ោង១០៖៥០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូឆ្មាំ២០២១ នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយយកគ្រឿងអលង្កាពេជ្រ គិតជាទឹកប្រាក់ប្រហែល៩លានដុល្លារ។
បើតាមការរៀបរាប់របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ ហើយពេលកំពុងរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៥នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) (ក្នុងចំណោម៥នាក់មានម្នាក់ពាក់សក្តិ៤) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងមកអនុវត្តដីការ។
សមត្ថកិច្ចបានរៀបរាប់ទៀតថា ជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម(អុឹមសី) និងខ្លី៣ដើម បានបញ្ចូលគ្រាប់ភ្ជុងជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះឈ្មោះ អ៊ាន សុីវមុី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កា ហើយឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា សរុបទ្រព្យសម្បត្តិដែលជនសង្ស័យយកទៅមានតម្លៃប្រហែល៩លានដុល្លារ (ប្រាំបួនលានដុល្លារ) ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ បានស្រែកហៅនាមសម្ងាត់របស់បក្ខពួកខ្លួន ថា A1 .A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ា នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ៕
សេចក្តីប្រកាស
Discussion about this post