ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាធានីភ្នំពេញ សហការជាមួយ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការឡោមព័ទ្ធក្រុមបក្ខពួកចោរប្លន់ ផ្ទះអ្នកលក់ឡេ ស៊ាន សៀវម៉ី ក្រោយពេលដែលជនសង្ស័យទាំងនេះ បានយករថយន្តដែលជិះធ្វើសកម្មភាពទៅប្លុងចោលនាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យដឹងដែរថា ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានចាប់ខ្លួនបានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិបង្ក្រាបលើកនេះ សមត្ថកិច្ចរកឃើញសមាជិកក្រុមចោរប្លន់ដែលបានប្លន់អ្នកលក់ឡេល្បីឈ្មោះ អ៊ាន សៀវម៉ី សុទ្ធតែជាក្រុមចោរកាលីបដេករស់សុទ្ធតែក្នុងផ្ទះបុរីប៉េងហួតលំដាប់អភិកជន ហើយសមត្ថកិច្ចបានដកហូតបាននៅអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។
ជាមួយគ្នានោះផងដែរថា លោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកឱ្យដឹង ថា នៅពេលនេះកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានដេញឃាត់រថយន្តរបស់ជនសង្ស័យ ដែលប្រភេទស៊េរីGS300ពណ៌សដែលសង្ស័យជារបស់ក្រុមចោរដោយឃើញបើកគេចសមត្ថកិច្ចចូលទៅដល់កន្លែងងងឹត និងមានព្រៃផងដែរ។ ក្រុមជនសង្ស័យបានឈប់រថយន្តរួចបានរត់គេចខ្លួន។ តែនៅពេលនេះកម្លាំងសមត្ថកិច្ច កំពុងសហការគ្នាកំពុងធ្វើការ ឡោមព័ទ្ធទីតាំងនោះ ហើយឃាត់ជនសង្ស័យនៅកន្លែងនោះផងដែរគឺស្រ្តីម្នាក់ផងដែរ។
សូមរំលឹកឡើងវិញថា ករណីប្លន់នេះបានកើតឡើងនៅវេលាម៉ោង១០៖៥០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូឆ្មាំ២០២១ នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយយកគ្រឿងអលង្កាពេជ្រ គិតជាទឹកប្រាក់ប្រហែល៩លានដុល្លារ។
បើតាមការរៀបរាប់របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ ហើយពេលកំពុងរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៥នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) (ក្នុងចំណោម៥នាក់មានម្នាក់ពាក់សក្តិ៤) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងមកអនុវត្តដីការ។
សមត្ថកិច្ចបានរៀបរាប់ទៀតថា ជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម(អុឹមសី) និងខ្លី៣ដើម បានបញ្ចូលគ្រាប់ភ្ជុងជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះឈ្មោះ អ៊ាន សុីវមុី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កា ហើយឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ។
សរុបទ្រព្យសម្បត្តិដែលជនសង្ស័យយកទៅយកនោះ មិនអាចបូកសរុបបានឡើយថាអស់ប៉ុន្មានក្នុងទឹកប្រាក់ប៉ុន្មាននៅឡើយ។ ប៉ុន្តែក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ បានស្រែកហៅនាមសម្ងាត់របស់បក្ខពួកខ្លួន ថា A1 .A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ា នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ។
ប៉ុន្តែក្រោយទៀតសាមីខ្លួនលោកស្រី អ៊ាន សៀវម៉ី ស្រាប់តែបង្ហោះសារតបថ្ងៃទី២០ ខែធ្នូនេះវិញថា “សូមជំរាបជូនមហាជនទាំងអស់ឲបានជ្រាបថា ពត៍មាននៃកាបាត់បង់ទ្រព្យសម្បត្តិទាំងអស់របស់នាងខ្ញុំ នៅមិនទាន់ច្បាស់ការនៅឡើយទេ យើងកំពុងធ្វើការសហការជាមួយសមត្ថកិច្ចគ្រប់ជំនាញនៅឡើយ។ ដូចនេះ សូមបណ្តាអង្គភាពពត៍មានទាំងអស់ សូមមេត្តាកុំចុះផ្សាយពត៍មានមិនទាន់ច្បាស់ការ មិនតម្លាភាព ឬវិភាគដោយឯងៗ យើងខ្ញុំជាជនរងគ្រោះ សូមអះអាងថាការបាត់បង់មានចំនួនច្រើនលើសលប់ ខ្ទង់លាន$ ដែលយើងកំពុងសើរើវិកយ័បត្រ័ដើម្បីផ្ទៀងផ្ទាត់។
ពត៍មានជាផ្លូវការនឹងចេញបញ្ជាក់នៅពេលឆាប់ៗនេះ សូមអរគុណដល់សមត្ថកិច្ចគ្រប់ជំនាញដែលបានយកចិត្តទុកដាក់ក្នុងការប្រតបត្តិការណ៍នេះយ៉ាងសកម្ម ហើយក៏សង្ឃឹមថានឹងអាចវែករកមុខសញ្ញាចាប់ក្រុមចោរប្លន់ប្រដាប់អាវុធនេះបានក្នុងពេលឆាប់ៗនេះ។
យើងនឹងមានការបកស្រាយនៅក្នុងការឡាយ លើករណីនេះ”៕
ជាមួយគ្នានោះ តារាចម្រៀង មុន្នី រក្សា ដែលស្គាល់ថាជាមនុស្សជិតដិតស្និតស្នាលទៅនឹងលោកស្រី អ៊ាន សៀវម៉ីនោះ បានធ្វើទម្លាយផងដែរ នាងបានរៀបរាប់ឱ្យដឹងថា “មិនគួរណាគាត់មកជួបរឿងបែបនេះសោះ គ្រាន់តែដឹងដំណឹងនេះខ្ញុំភ័យតក់ស្លត់ ចុះទំរាំគាត់ជួបរឿងនឹងផ្ទាល់នៅក្នុងហេតុការ តើគាត់ភ័យខ្លាចយ៉ាងណា រឿងបែបនេះគ្មាននរណាចង់ជួបនោះទេ ទ្រព្យសម្បត្តិជារបស់ក្រៅខ្លួន សំខានសុខសុវត្ថិភាពទាំងអស់គ្នា ( បញ្ជាក់ របស់របរដែលបានបាត់បង់មិនមែន ៣ខ្សែទេ ជាច្រើនឆុត ខ្ទង់ លានដុល្លា នេះគ្រាន់ជារូបតំណាងខ្លះៗ”។
Discussion about this post