ទីក្រុងឆ្នេរសមុទ្រដ៏សំខាន់របស់កម្ពុជា (ក្រុងព្រះសីហនុ) ត្រូវបានគេឃើញមានលំហូរនៃការវិនិយោគ និងសំណង់អគាររបស់ចិនយ៉ាងច្រើនក្នុងកំឡុងឆ្នាំ 2015 និង 16 ដែលលំហូរនៃការវិនិយោគនេះ បានជំរុញឱ្យទីក្រុងឆ្នេរសមុទ្រមួយនេះមានសន្ទុះនៃអគារខ្ពស់ៗ ផ្ទះល្វែង និងកាស៊ីណូថ្មីៗ។
ប៉ុន្តែសន្ទុះនៃការរីកដុះដាលនៃអគារទាំងនេះត្រូវបានផ្អាកដំណើរការនៅឆ្នាំ 2019 ហើយពលរដ្ឋចិនប្រមាណជាជាង 100,000 នាក់ ក៏បានត្រឡប់ទៅស្រុកកំណើតវិញ ដោយបន្សល់ទុកនូវគម្រោងសាងសង់មិនទាន់រួចរាល់ជាច្រើន ដែលធ្វើឲ្យទីក្រុងឆ្នេរសមុទ្រមួយនេះ ពោរពេញទៅដោយគ្រោងអគារ ដែលមិនទាន់ត្រូវបានបញ្ចប់ ការសាងសង់ជាច្រើន។
ស្របពេលដែលរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ ហើយជំងឺរាតត្បាតកូវីដ១៩ក៏មានភាពធូរស្បើយឡើងវិញហើយនោះ ប្រជាពលរដ្ឋខ្មែរក្នុងក្រុងព្រះសីហនុ សង្ឃឹមថាជនជាតិចិននឹងត្រឡប់មកខេត្តព្រះសីហនុវិញ ដើម្បីបញ្ចប់គម្រោងសាងសង់អគារ របស់ពួកគេ ក៏ដូចជាស្តារឡើងវិញនូវសម្រស់ស្រស់ស្អាត និងភាពរុងរឿងនៃទីក្រុងឆ្នេរសមុទ្រនេះម្តងទៀត។
Discussion about this post