ភ្នំពេញ៖ ក្រោយហែលឆ្លងឧបសគ្គនិងការតស៊ូនឹងការលំបាកវិបត្តិកូវិដ១៩ រយៈពេលជិត១ឆ្នាំំពេញ២០២១នេះ ស្ថានីយទូរទស្សន៍លេខ៥ ទទួលសមិទ្ធិផលផ្លែផ្កាដ៏ល្អ សម្រាប់សង្គមកម្ពុជានិងវិស័យសិល្បៈមានរីកចម្រើន។ ជាមួយគ្នានោះ ទូរទស្សន៍លំដាប់ឈានមុខនៅកម្ពុជាមួយនេះ បានប្រារព្ធពិធីជប់លៀងបំណាច់ឆ្នាំ២០២១ និងអបអរឆ្នាំ២០២២ ខាងមុខនេះ។
ពិធីជប់លៀងដ៏ធំប្រចាំឆ្នាំរបស់ទូរទស្សន៍លេខ៥ ជាការអបអរដល់ក្រុមការងារ បុគ្គលិក ទាំងអស់ និង ថ្នាក់ដឹកនាំគ្រប់រូបដែលខំប្រឹងប្រែងទ្រទ្រង់ដល់ស្ថានីយទូរទស្សន៍លេខ៥ ក្នុងការបំរើដល់ការងារសង្គម និងជាពិសេសតស៊ូប្រយុទ្ធប្រឆាំងជំងឺកូវិដ១៩ ហើយនៅក្នុងនោះ គិតគូរនិងជួយដល់ប្រជាពលរដ្ឋខ្មែរដែលកន្លងមកធ្លាប់ជួបរងទុក្ខលំបាកពីស្ថានភាពទឹកជំនន់ និង ស្ថានភាពអូសបន្លាយជម្ងឺកូវិដ១៩។
ក្នុងពិធីជប់លៀងដ៏ធំនេះលោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ អគ្គនាយកស្ថានីយទូរទស្សន៍លេខ៥ បានថ្លែងឱ្យដឹងថា លោកពិតអគុណយ៉ាងខ្លាំងចំពោះការខំប្រឹងរបស់សមាជិកនិងបុគ្គលិកគ្រប់រូបទាំងអស់ទូរទស្សន៍លេខ៥ ហើយជាពិសេសថ្នាក់ដឹកនាំផងដែរ តែងតែជានិច្ចជាកាលចុះជាប់ជាមួយការងារដើម្បីស្ថានីយទូរទស្សន៍ដែលល្បីផ្នែកកម្សាន្តមួយនេះមានភាពរីកចម្រើន។ ហើយក្នុងផងដែរលោកក៏សប្បាយចិត្តនិងអគុណយ៉ាងខ្លាំងចំពោះសិល្បករសិល្បការិនី តារាល្បីៗខ្មែរយើងទាំងអស់ដែល កសាងស្នាដៃជាច្រើនលើកញ្ចក់ទូរទស្សន៍លេខ៥។ លោកក៏សង្ឃឹមថា តារាសម្តែងយើងទាំងអស់ នៅបន្តខំប្រឹងបង្ហាញសមត្ថភាពជាបន្តទៀត ក្នុងរឿងភាគថ្មីឆ្នាំ២០២២ ខាងមុខនេះទៀត។
លោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ ក៏ថ្លែងអំណរគុណដល់អ្នកគាំទ្រដល់ស្ថានីយទូរទស្សន៍លេខ៥ និងបណ្តាថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកនិងផ្តល់ឱកាសដល់ស្ថានីយទុរទស្សន៍លេខ៥ ចូលខ្លួនបំរើដល់សង្គមកម្ពុជានិងជាពិសេសគាំទ្រដល់វិស័យភាពយន្តកម្ពុជាមានរីកចម្រើនល្អទៅមុខ។
សូមរំលឹផងដែរថា កម្មវិធីជប់លៀងបំណាច់ឆ្នាំ២០២១ របស់ស្ថានីយទូរទស្សន៍លេខ៥ លើកនេះមានភ្ញៀវកត្តិយស និងបណ្តាថ្នាក់ដឹកនាំជាច្រើនរូបបានបង្ហាញវត្តមានចូលរួមអបអរដល់ស្នាដៃនិងសមិទ្ធិផលរបស់ទូរទស្សន៍លេខ៥ផងដែរ។ ក្នុងនោះក៏វត្តមានតារាល្បីៗជាច្រើនបង្ហាញខ្លួន ជាច្រើន មកបង្អួតសម្រស់ប៉ះគ្នា ឡើងកក្រើកក្នុងព្រឹត្តិការណ៍ជប់លៀងដ៏ធំមួយនេះ។
ជាមួយគ្នានោះ ក៏លេចវត្តមានក្រុមបវរកញ្ញាជាច្រើនក្រុមមកផងដែរ ហើយក្នុងវត្តមាន MISS GRAND CAMBODIA 2021 ទាំង៥ដួង ក៏បង្ហាញវត្តមាន បញ្ចេញសម្រស់ និង ការប្រកាសនូវដំណឹងថ្មីៗជាច្រើនទៅដល់អ្នកគាំទ្ររបស់ពួកគាត់ផងដែរ។
សូមទស្សនាទិដ្ឋភាពទាំងមូលនៃពិធីជប់លៀង៖
Discussion about this post