Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
“ម្ជូរវត្តភ្នំ១៦៨” របស់លោកស្រី លាភ ដាណេ មិនមែនទើបតែរកស៊ីលក់ដូរហើយក៏មិនមែនមានលុយទាំងដុលបោះទុនទើបជោគជ័យនោះគឺ

លោកតា គង់ ជា អាយុ៦២ឆ្នាំលើកដៃអង្វរសម្តេចតេជោ ហ៊ុន សែន ជួយរឿងមួយសម្រាប់ចុងក្រោយនៃជីវិតរបស់លោកតា

គម្រោងបរិស្ថានប្រមូលសំរាមពីដើមឈើដែលបន្សល់ទុកដោយទឹកជំនន់

“ម្ជូរវត្តភ្នំ១៦៨” របស់លោកស្រី លាភ ដាណេ មិនមែនទើបតែរកស៊ីលក់ដូរហើយក៏មិនមែនមានលុយទាំងដុលបោះទុនទើបជោគជ័យនោះគឺ

January 17, 2022
in Business
1k
SHARES
5.5k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ ៖ ពិតជាមិនគួរអោយជឿ! មានដើមកំណើតជាក្មេងស្រីទូលម្ជូរលក់ លោកស្រី លាភ ដាណេ គឺបានប្រើរយៈពេលប្រមាណ១០ឆ្នាំទើបធ្វើឱ្យ ក្លាយជាម្ចាស់អាជីវកម្ម “ម្ជូរវត្តភ្នំ១៦៨” មួយនេះប្រកបដោយជោគជ័យ ខណៈផ្លូវឆ្លងកាត់របស់លោកស្រិមិនមែនងាយស្រួលដូចការគិត និងមិនមែនប្រើត្រឹមរយៈពេលខ្លីអាចធ្វើទៅបាននោះទេ។

លោកស្រី លាភ ដាណេ មានដើមកំណើតចេញពីមុខរបរខ្នាតតូច រហូតឈានដល់ បើកហាង និងបានពង្រីក សាខាលក់របស់ខ្លួន ដល់ទៅជិត៥០ទីតាំង ទូទាំងប្រទេស ដែលអ្នកទាំងអស់គ្នាច្បាស់ជាស្គាល់ នោះគឺ ម្ជូរវត្តភ្នំ១៦៨។ មុខរបបមួយនេះគឺជាជំនាញតាំងពីក្មេង និងការចូលចិត្ត លក់ដូរ ដែលពីដំបូងឡើយ កាលពីអាយុជា៩ឆ្នាំ គឺគ្រាន់តែដើរទូលលក់ធម្មតា លុះក្រោយមកដល់ពេលមានគ្រួសារ ក៏ពង្រីការលក់នោះអោយកាន់តែធំបន្តិចម្តងៗរហូតល្បីឈ្មោះខ្លាំងស្ទើរតែគ្រប់លាន់មាត់និងចងចាំនៅពេលចង់ញាំម្ជូរគឺ “ម្ជូរវត្តភ្នំ១៦៨”។

លោកស្រី លាភ ដាណេ បានរៀបរាប់ថា ក្នុងរបរលក់ម្ជូរវត្តភ្នំ១៦៨ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដោយការចាប់ផ្តើមអាជីវកម្មដំបូងនោះ នៅអំឡុងឆ្នាំ២០១២ ដោយពីដំបូងឡើយ គឺដាក់លក់ ជាម្ជូរតូចតាចលក្ខណៈគ្រួសារ ជាគ្រែតូចមួយ ជួលផ្ទះគេ មួយខែ៨០ដុល្លារ ដោយទទួលបានការគាំទ្រច្រើន ធ្វើអោយការលក់កាន់តែដាច់ ហើយចំនួន នៃការលក់ក៏កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ មុខរបរមួយនេះ កាន់តែឈានទៅមុខ ម្ចាស់ផ្ទះក៏បានឡើងថ្លៃដល់១៨០ដុល្លារ ព្រោះត្រូវពង្រីកទូដាក់លក់បន្ថែម។

លោកស្រីបន្ថែមថា “ពិតជាមានការលំបាក នៅពេលដែលយើងលក់ដាច់ ចាប់ផ្តើមខ្លាចម្ចាស់ផ្ទះគេឈប់ជួលទីតាំងអោយ ហើយតំលៃនៃការជួលផ្ទះ ក៏កាន់តែឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ជួលមុខផ្ទះគេ ពីតំលៃ៨០ដុល្លារ រហូតដល់ជិត១០០០ដុល្លារ ក្នុងមួយខែ”។ បើទោះបីត្រូវ ចំណាយពេលពេញមួយថ្ងៃ ដោយថ្ងៃខ្លះក៏មិនសម្រាក ដែលតម្រូលអោយឡើងទៅយកទំនីញ ក្នុងមួយថ្ងៃបីដង រហូតដល់ម៉ោង៣-៤ភ្លឺ ក៏មាន ក៏ស្រ្តីម្នាក់នេះ មិននដែលរួញរា ព្រោះជាមុខរបសដែលខ្លួនស្រលាញ់។ ហើយការតស៊ូមួយ បានធ្វើអោយ លោកស្រី ទទួលបានជោគជ័យ ដោយប្ចុប្បន្ន លោកស្រីមានផ្ទះផ្ទាល់ខ្លួនហើយ គឺជាទីតាំងពិតប្រាក មិនផ្លាស់ប្តូរទៅណាទៀតទេ។ (ដាក់វិឌីអូចូល)

លោកស្រីបានបញ្ជាក់ទៀតថា កត្តាដែលធ្វើអោយអាជីវកម្មម្ជូរវត្តភ្នំ១៦៨ អាចឈរជើងបានរហូតមកអស់រយៈពេលជាង១០ឆ្នាំនេះ គឺពិតជាឆ្លងកាត់បទពិសោធន៍យ៉ាងច្រើន ហើយចំណុចដែលពិសេសនោះ គឺ គ្រឿងជ្រលក់ ដែលមានរស់ជាតិប្លែក ច្រើនមុខ ដែលកើតចេញពីការឆ្នៃផ្ទាល់ ក្នុងការបង្កើនរស់ជាតិ បន្ថែម ទៅលើម្ជូរ និងធ្វើអោយមានការចូលចិត្ត កាន់តែច្រើនឡើងៗ។ ធ្វើអោយការលក់ សម្រាប់តែទីតាំងនៅវត្តភ្នំ ក្នុងមួយថ្ងៃអាចលក់បាន ចាប់ពី១តោន ទៅ២តោន ទៅតាមរដូវកាលផងដែរ។

រហូតមកដល់បច្ចុប្បន្ន ម្ជូរវត្តភ្នំ១៦៨ បានចែកជាសាខា នៅទូទាំងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ទូទាំងប្រទេស មានចំនួនជិត៥០សាខាហើយ ដោយលោកស្រី បានអោយដឹងពីគោលការណ៍នៃការជ្រើសរើស អោយក្លាយជាតំណាងសាខា របស់ម្ជូរវត្តភ្នំ១៦៨ គឺមិនមែនចេះតែយកៗនោះទេ អ្នកដែលត្រូវចូលជាតំណាងសាខា ត្រូវតែជាអ្នកដែល ចេះតស៊ូ ព្យាយាម អត់ធ្មត់ ស្រលាញ់មុខរបស់របស់ខ្លួន ជាពិសេសលោកស្រី ក៏បានជម្រុញដល់ស្រ្តីមេផ្ទះដែលមានបំណង ចង់បង្កើនប្រាក់ចំណូល ចូលគ្រួសារ។

ដោយបានទទយលជោគជ័យ ក្នុងអាជិវកម្មរបស់ខ្លួន និងជាខួបគម្រប់១០ឆ្នាំ នៃអាជីវកម្មផងនោះ ម្ចាស់អាជីវកម្ម ម្ជូរវត្តភ្នំ១៦៨ បានរៀបចំកម្មវិធីមួយ ដល់ម្ចាស់សាខា នានា ទូទាំងប្រទេស ធ្វើយ៉ាងណាដើម្បីបង្កើនចំណូល បង្កើនអតិថិជន ផ្តល់ទំនុបចិត្តដល់អតិថិជន និងការរក្សាអតិថិជន អោយកាន់តែច្រើនឡើង។ “យុទ្ធសាស្រ្តនិងវិធីសាស្រ្តជម្រុញការលក់អោយច្រើនទ្វេដង” គឺជាប្រធានបទមួយ របស់ លោកស្រី លាភ ដាណេ ម្ចាស់អាជីវកម្មម្ជូរវត្តភ្នំ១៦៨ លើកយកមកចែករំលែកដល់ សាខាម្ជូរវត្តភ្នំ១៦៨ ទាំងជិត៥០ទីតាំង ទូទាំងទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ទូទាំងប្រទេស៕

អត្ថបទដោយ Renno រូបភាព សហការី

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
គម្រោងបរិស្ថានប្រមូលសំរាមពីដើមឈើដែលបន្សល់ទុកដោយទឹកជំនន់

គម្រោងបរិស្ថានប្រមូលសំរាមពីដើមឈើដែលបន្សល់ទុកដោយទឹកជំនន់

វិបត្តិនយោបាយនិងសេដ្ឋកិច្ចប្រែក្លាយមីយ៉ាន់ម៉ាទៅជាប្រទេសផលិតគ្រឿងញៀនធំជាងគេ

វិបត្តិនយោបាយនិងសេដ្ឋកិច្ចប្រែក្លាយមីយ៉ាន់ម៉ាទៅជាប្រទេសផលិតគ្រឿងញៀនធំជាងគេ

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!