Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
Angoon Garden ការផ្តួចផ្តើមមួយក្នុងការជួយនិងផ្តល់ការកំសាន្តដល់កុមារដែលខ្វះខាត

ដើមព្រហ៊ូតដែលប្រើសម្រាប់ជ្រលក់សូត្រក្នុងប្រទេសកម្ពុជាកំពុងរងគ្រោះផុតពូជ

អ្នកវិភាគ៖ ផលប្រយោជន៍រួម តម្លៃរួម ពង្រឹងទំនាក់ទំនង សហភាពអឺរ៉ុប និងតៃវ៉ាន់

Angoon Garden ការផ្តួចផ្តើមមួយក្នុងការជួយនិងផ្តល់ការកំសាន្តដល់កុមារដែលខ្វះខាត

January 30, 2022
in Knowledge
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

បាងកក/ប្រទេសថៃ – Thonglor ត្រូវបានគេស្គាល់ចំពោះថ្លៃជីវភាពប្រចាំថ្ងៃដ៏ខ្ពស់បំផុត និងតម្លៃដីរបស់វា ដែលមនុស្សតិចបំផុតដឹងពីអត្ថិភាពនៃតំបន់អនាធិបតេយ្យជាច្រើន ជាសហគមន៍នៃមនុស្សធ្វើការងារថ្នាក់ទាបបំផុតសម្រាប់តំបន់នោះ ដែលកំបាំងខ្លួននៅពីក្រោយអគារទាំងនោះ។ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺ Covid ក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ ប្រជាជននៅតំបន់អនាធិបតេយ្យទាំងនេះត្រូវបានបោះបង់ចោល និងទុកចោលទាំងស្រុងដោយគ្មានប្រាក់ចំណូល ឬជំនួយអ្វីទាំងអស់ កូនៗរបស់ពួកគេត្រូវឈប់រៀន ដោយសារពួកគេមិនមានលទ្ធភាពក្នុងការរៀនតាមអនឡាញ។

មនុស្សមួយក្រុមតូចនៅក្នុងការសម្របសម្រួលជាមួយនឹងមូលនិធិមួយចំនួនបានចាប់ផ្តើមគម្រោងគាំទ្រសហគមន៍ដោយផ្តល់ឱ្យកុមារនូវកន្លែងមួយដែលពួកគេអាចមកលេងជារៀងរាល់ចុងសប្តាហ៍ និងផ្តល់ឱ្យពួកគេនូវឧបករណ៍ដើម្បីអាចត្រឡប់ទៅសិក្សាម្តងទៀត សម្រាប់បន្ថែមទៅកាន់ បុគ្គលិកគ្រូបន្ទុកថ្នាក់ដើម្បីជួយកុមារធ្វើកិច្ចការផ្ទះ ឬមេរៀន និងសម្ភារមួយចំនួនដែលគ្រួសារត្រូវការដើម្បីរួចផុតពីទុក្ខដ៏លំបាក។

Angoon Garden ត្រូវបានរកឃើញដោយលោកស្រី Angoon Malik ដែលជាម្ចាស់ដីដើមដែលជឿជាក់លើសមភាពនៃសិទ្ធិទទួលបានសុភមង្គល។ មុនពេលគាត់ទទួលមរណៈភាពក្នុងឆ្នាំ 1990 គាត់បានបង្កើតមូលនិធិ Jayavana និងបរិច្ចាគដីបច្ចុប្បន្នសម្រាប់ជាប្រយោជន៍សាធារណៈ។

(កិច្ចសម្ភាសន៍ខ្លី) Siriporn Sukshoosri – ប្រធានគម្រោង Angoon Garden៖“ប្រសិនបើយើងក្រឡេកទៅមើលការចាប់ផ្តើមនៃជំងឺ Covid នោះយើងឃើញថា Thonglor គឺជាចង្កោមមុនដំបូងគេមួយ។ ដូច្នេះ កុមារជាជនរងគ្រោះមួយនៅក្នុងចំណោមនោះ។ Thonglor ធ្លាប់មានភាពរស់រវើក ដូច្នេះគ្រួសាររបស់ពួកគេធ្លាប់មានប្រាក់ចំណូលទៀងទាត់។ ប៉ុន្តែបន្ទាប់ពីការបិទខ្ទប់ Thonglor ប្រែជាស្ងប់ស្ងាត់ មិនសូវមានមនុស្សមកទេ ហើយប្រាក់ចំណូលក៏បាត់។ ហើយនៅពេលដែលវិធានការកាន់តែតឹងរ៉ឹង វារឹតតែតឹងរ៉ឹង ព្រោះថាប្រជាជនក្នុងសហគមន៍ទាំងនេះត្រូវបានកំណត់ឱ្យចាកចេញពីផ្ទះរបស់ពួកគេ។ ប្រសិនបើអ្នកស្ទង់មតិសហគមន៍ម្តង អ្នកនឹងដឹងថាកន្លែងទំនេរតូចចង្អៀតប៉ុណ្ណា។ ហើយកុមារត្រូវតែនៅក្នុងផ្ទះរបស់ពួកគេតែប៉ុណ្ណោះ។ អ្វីដែលយើងរកឃើញគឺពួកគេខ្លះបានធ្លាក់ទឹកចិត្ត។

“វាមានរយៈពេល 5 ឆ្នាំហើយចាប់តាំងពីគម្រោង Angoon Garden ត្រូវបានចាប់ផ្តើម។ យើងមានគំនិតដូចគ្នាគឺធ្វើឱ្យដីនេះក្លាយជាទីធ្លាសាធារណៈ។ ដើមឡើយ លោកស្រី Angoon បានដំណើរការសកម្មភាពមួយចំនួនស្រដៀងនឹងពួកយើងនៅពេលដែលគាត់នៅមានជីវិត។ ចាប់តាំងពីពួកយ់ងឈជើងនៅទីនេះ យើងបានសួរខ្លួនឯងថាតើមានតំបន់អនាធិបតេយ្យនៅជុំវិញតំបន់នេះដែរឬទេ? ហើយនៅពេលដែលយើងធ្វើការស្ទង់មតិ យើងបានរកឃើញសហគមន៍ កុមារ មនុស្ស និងអ្វីៗជាច្រើនទៀត។ ដូច្នេះទើបយើងបាននាំយកសកម្មភាពទំនាក់ទំនងសហគមន៍មក។

(កិច្ចសម្ភាសន៍ខ្លី) Petchmaneejan Jantarat – កុមារមកពីសហគមន៍ Jamjan៖
“ខ្ញុំបានមកចូលរួមព្រឹត្តិការណ៍នេះ។ ខ្ញុំចូលចិត្តទីនេះ ព្រោះវាមានរុក្ខជាតិ ហើយមានកន្លែងសម្រាប់យើងលេង។

(កិច្ចសម្ភាសន៍ខ្លី) Teshin Sakdiwong – កុមារមកពីសហគមន៍ Jamjan៖
“ប្រសិនបើមិនមកទីនេះទេ ខ្ញុំនឹងលេងជាមួយមិត្តភ័ក្តិរបស់ខ្ញុំនៅក្នុងអាផាតមិនរបស់ពួកខ្ញុំ។ ខ្ញុំបានមកទីនេះជាច្រើនដង ប្រហែល 5 ទៅ 6 ដង។ ពេលខ្លះយើងធ្វើនំសាំងវិច យើងធ្វើសកម្មភាពផ្សេង ហើយយើងហាត់ប្រាណ។ ខ្ញុំស្រលាញ់ទីនេះ។

(កិច្ចសម្ភាសន៍ខ្លី) Siriporn Sukshoosri – ប្រធានគម្រោង Angoon Garden៖
“ចំពោះកុមារនៅក្នុងសហគមន៍ទាំងនេះ 99% នៃពួកគេមិនមានឧបករណ៍សម្រាប់សិក្សាតាមអនឡាញនោះទេ។ ដូច្នេះ ពួកគេមិនអាចចូលរៀនតាមអនឡាញបានឡើយ។ ពួកគេបានប្រឹងប្រែងអស់ពីសមត្ថភាពដោយការខ្ចីពីមិត្តភ័ក្តិរបស់ពួកគេ ដើម្បីពួកគេអាចធ្វើកិច្ចការផ្ទះបាន។ សម្រាប់ក្រុមដែលយើងកំពុងធ្វើការជាមួយនៅពេលនេះ ពួកគេភាគច្រើនបានទទួលឧបករណ៍ដែលត្រូវការរួចហើយ ហើយបានត្រលប់ទៅប្រព័ន្ធសិក្សាវិញ។ ពួកគេខ្លះស្ទើរតែធ្លាក់ចេញពីប្រព័ន្ធ ដោយសារពួកគេមិនបានចូល (ក្នុងថ្នាក់អនឡាញ)។ ត្រូវហើយ ពួកគេមានចំនួន 41 នាក់មកពី 3 សហគមន៍នៅទីនេះ។ ពួកគេទាំងអស់គ្នាសុទ្ធតែបានទទួលឧបករណ៍ពីយើងរួចហើយ។

(កិច្ចសម្ភាសន៍ខ្លី) Teshin Sakdiwong – កុមារមកពីសហគមន៍ Jamjan៖
“ខ្ញុំទទួលបានមួយ។ ខ្ញុំប្រើវាដើម្បីសិក្សា និងលេងហ្គេមនៅពេលទំនេរ។ វាជាថ្នាក់អនឡាញ។ ខ្ញុំធ្លាប់រៀនដោយប្រើទូរស័ព្ទរបស់ម៉ាក់ខ្ញុំ។ ខ្ញុំបានសិក្សានៅពេលដែលគាត់មកដល់ផ្ទះ។

(កិច្ចសម្ភាសន៍ខ្លី) Petchmaneejan Jantarat – កុមារមកពីសហគមន៍ Jamjan៖
“ខ្ញុំតែងតែជាប់ចំណាត់ថ្នាក់លេខ 1 លេខ 2 លេខ 3 ឬ លេខ 4 – កំឡុងពេលនេះ”

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
អ្នកវិភាគ៖ ផលប្រយោជន៍រួម តម្លៃរួម ពង្រឹងទំនាក់ទំនង សហភាពអឺរ៉ុប និងតៃវ៉ាន់

អ្នកវិភាគ៖ ផលប្រយោជន៍រួម តម្លៃរួម ពង្រឹងទំនាក់ទំនង សហភាពអឺរ៉ុប និងតៃវ៉ាន់

Mss Khim ធ្វើរឿងនេះមិនត្រឹមតែផ្អើលដល់អ្នកគាំទ្រទេ! សូម្បី ស្រីអូនសម្រស់ធម្មជាតិក៏មិននឹកស្មាន

Mss Khim ធ្វើរឿងនេះមិនត្រឹមតែផ្អើលដល់អ្នកគាំទ្រទេ! សូម្បី ស្រីអូនសម្រស់ធម្មជាតិក៏មិននឹកស្មាន

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!