ភ្នំពេញ៖ លោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ ជាអគ្គនាយកស្ថានីយទូរទស្សន៍លេខ៥និងជាប្រធានគណៈទ្រទ្រង់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC) និងទាំងក្រុមការងារក្រុមកីឡាករទាំងអស់ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះបានទៅសុំពរជ័យ សូត្រមន្ត និងសមាធិនៅវត្តមុន្នីប្រសិទ្ធីវង្ស ក្នុងសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ។
លោក ខូវ ឆាយ អគ្គលេខាធិការសមាគមបាល់ទាត់ Tiffy Army បានឲ្យដឹងថា ព្រឹកមិញនេះប្រធានសមាគមបាននាំកីឡាករ និងក្រុមការងារទាំងអស់ទៅវត្តមុន្នីរប្រសិទ្ធីវង្ស ដើម្បីសុំពរជ័យក៏ដូចជាទទួលពុទ្ធឱវាទពីសម្ដេចសង្ឃ ម៉ូងរ៉ា ជាការត្រៀមបើកលីគកំពូលរដូវកាលថ្មីនេះ។
អគ្គលេខាធិការរូបនេះបន្ថែមទៀតថា ក្នុងវិធីព្រឹកនេះគឺមានទាំងសមាធិ និងការអប់រំចិត្តឲ្យស្ងប់ ចេះគ្រប់គ្រងអារម្មណ៍ឲ្យបានល្អជាពិសេសនៅពេលប្រកួតត្រូវលេងដោយស្មារតី Fair Play មិនមានជាការហិង្សាជាដើម។ ក្រោមការដឹកនាំពីប្រធានសមាគម លោក សុប៉ាឆៃ វិរៈភូជុង្គ គឺតែងតែនាំក្រុមកីឡាករអប់រំចិត្តជារឿយតាមបែបព្រះពុទ្ធសាសនាដែលផ្ដោតលើការលេងឲ្យគោរពគ្នា លេងដោយការយោគយល់ លេងដោយមេត្តាធម៌ និងការអត់ធ្មត់ខ្ពស់។
សូមបញ្ជាក់ដែរថា ក្រុមការងារ និងកីឡាករនៃសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC) បានទៅសុំពរជ័យពីសម្ដេចសង្ឃ ម៉ូងរ៉ា នៅវត្តមុន្នីប្រសិទ្ធីវង្ស ក្នុងសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ។ Tiffy Army FC នឹងត្រូវចូលរួមប្រកួតប្រជែងពានរង្វាន់លីគកំពូលកម្ពុជា ២០២២ នៅពេលឆាប់ៗខាងមុខនេះជាមួយក្រុមខ្លាំងទាំង៧ផ្សេងទៀត៕
Discussion about this post