Knowledge

ប្រទេសម៉ុងហ្គោលីបើកដំណើរការហាងកែឆ្នៃសំរាមដំបូងគេ

អ៊ូឡង់បាតារ/ម៉ុងហ្គោលី - ហាងអេកូដំបូងគេត្រូវបានបង្កើតឡើងនៅ អ៊ូឡង់បាតារ ជាមួយនឹងបាវចនាថា "សុខភាពមនុស្សកើតចេញពីធម្មជាតិ សុខភាពធម្មជាតិបានមកពីមនុស្ស" ដើម្បីតម្រៀប កែច្នៃ និងលក់កាកសំណល់។ View Post បច្ចុប្បន្នគេធ្វើការជាមួយនឹងអង្គការនិងបុគ្គលជាង 30 ដោយការកែច្នៃ 90% នៃគ្រឿងសង្ហារិមនិងគ្រឿងតុបតែង។ គេក៏លក់ផលិតផលដែលផលិតដោយស្ត្រីមេផ្ទះ និងជនពិការ និងផ្តល់ការបណ្តុះបណ្តាលស្តីពីការកែច្នៃឡើងវិញដល់កុមារ និងស្ត្រី។ G.Gantulga ស្ថាបនិកហាងបាននិយាយថា “យើងបានបង្កើតម៉ាកយីហោ Eco life Mongolia ដែលមានអាយុ 4 ឆ្នាំ...

Read more

គម្រោងបរិស្ថានប្រមូលសំរាមពីដើមឈើដែលបន្សល់ទុកដោយទឹកជំនន់

លោក សៀ សុផល សហស្ថាបនិក និងជានាយកមូលនិធិ ទំពាំងស្នងឬស្សី(BambooShoot Foundation) បានចាប់ផ្តើមគម្រោងប្រមូលសំរាមពីដើមឈើ ក្រោមការសហការចូលរួមរបស់ព្រះសង្ឃ សិស្សានុសិស្ស និងអ្នកនេសាទ បន្ទាប់ពីបានឃើញការបំពុលដែលបង្កើតដោយសំរាមក្នុងរដូវទឹកជំនន់ នៅខេត្តសៀមរាប ដើម្បីស្តារសោភ័ណ្ឌភាពបរិស្ថាននាតំបន់ជុំវិញបឹងទន្លេសាបឡើងវិញ។ សម្រស់ដើមឈើនាតំបន់នោះគឺជាផ្នែកមួយដែលទាក់ទាញទេសចរណ៍ដ៏សំខាន់ផងដែរ។ ជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ លោក សៀ សុផល ក៏បានឧបត្ថម្ភអង្ករដល់ប្រជាពលរដ្ឋដែលប្រមូលសំរាម និងវិចខ្ចប់ទុកដាក់បានត្រឹមត្រូវផងដែរ។ គម្រោងនេះបានកែលម្អស្ថានភាពនៃតំបន់លិចទឹកដោយបានយកចិត្តទុកដាក់របស់អ្នកស្រុកក្នុងការប្រមូលនិងទុកដាក់សំរាមបានត្រឹមត្រូវ។ វាក៏បានជួយស្តារឡើងវិញនូវជីវៈចម្រុះក្នុងបឹងទន្លេសាប ហើយនឹងបម្រើជាគោលដៅទេសចរណ៍ផងដែរ។ https://youtu.be/hau7Ukcm4ak

Read more

ប្រទេសថៃបើកយុទ្ធនាការប្រមូលសំរាមពីសួនកម្សាន្ត

នគររាជសីមា/ប្រទេសថៃ៖ ដើម្បីសម្រេចបាននូវគោលដៅនៃភាពគ្មានកាកសំណល់ តំបន់ Khao Phaeng Ma បានចាប់ផ្តើមយុទ្ធនាការប្រមូលសំរាមរបស់អ្នកមកលេងសួនច្បារក្នុងប្រទេសថៃ ហើយប្រគល់វាទៅឱ្យពួកគេវិញ ដោយផ្តល់ឱ្យភ្ញៀវទេសចរ និងអ្នកមកកំសាន្តនូវថង់អេកូសម្រាប់ប្រមូល ដើម្បីឱ្យកន្លែងនៅស្អាត។ អ្នករៀបចំយុទ្ធនាការស្វែងរកការបំភ្លឺអំពីបាតុភូតនៃការកកកុញសំរាមនៅតាមទីសាធារណៈ បន្ថែមពីលើការបង្កើតបរិយាកាសសុវត្ថិភាព ខណៈដែលយុទ្ធនាការនេះត្រូវបានទទួលស្វាគមន៍ពីភ្ញៀវទេសចរ និងអ្នកមកកំសាន្ត ជាពិសេសចាប់តាំងពីកន្លែងនេះកាន់តែមានភាពអស្ចារ្យ និងស្អាតជាងមុន។ Wang Nam Khiao គឺជាគោលដៅដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេសថៃសម្រាប់រដូវរងាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោក Annop Buanuan ប្រធានតំបន់សត្វព្រៃគ្មានបរបាញ់ Khao Phaeng Ma មានប្រសាសន៍ថា គម្រោងនេះមានប្រសិទ្ធភាព...

Read more

ផ្សិតឱសថដុះនៅលើកាកសំណល់រុក្ខជាតិស៊ីបាក់ថននៅម៉ុងហ្គោលី

អ៊ូឡង់បាតារ /ម៉ុងហ្គោលី - និស្សិតអនុបណ្ឌិតជនជាតិម៉ុងហ្គោលីឈ្មោះ Monkhjargal អាចបណ្តុះផ្សិតដ៏ល្បី និងមានតម្លៃថ្លៃលើពិភពលោក បានដោយជោគជ័យគឺ ផ្សិតខដីសិបផ្សិតនេះត្រូវបានគេស្គាល់ថាជា "ស្មៅដង្កូវ" នៅលើលាមកសត្វ ដើមរុក្ខជាតិស៊ីបាក់ន និងកាកសំណល់គ្រាប់ពូជដែលសម្បូរទៅដោយសារធាតុឱសថជាច្រើន និងអាចបរិភោគបានផងដែរ។ “យើងត្រូវដាំផ្សិតដែលអាចបរិភោគបាន ហើយបរិភោគវាដោយខ្លួនឯង។ អាហារដែលយើងបរិភោគសព្វថ្ងៃនេះមានសារធាតុចិញ្ចឹមទាបណាស់ ដូច្នេះសារធាតុចិញ្ចឹមដែលយើងទទួលបានពីអាហាររបស់យើងមិនគ្រប់គ្រាន់សម្រាប់រាងកាយរបស់យើងនោះទេ។ នោះហើយជាមូលហេតុដែលយើងចង់កែលម្អអាហារូបត្ថម្ភរបស់យើង។ យើងក៏ចង់មានសុខភាពល្អដែរ។ ដូច្នេះផ្សិតជាអាហារបានក្លាយជាបញ្ហាយុទ្ធសាស្ត្រសម្រាប់យើងមុនពេលយើងអាចរកប្រាក់ចំណេញ។”ផ្សិតត្រូវបានប្រើប្រាស់នាពេលថ្មីៗនេះ ដើម្បីចម្រាញ់សារធាតុឱសថ និងជាអាហារបំប៉នជីវសាស្រ្ត ឱសថ គ្រឿងសំអាង និងសូម្បីតែថ្នាំសម្រាប់សត្វ។ Monkhjargal មានគោលបំណងប្រមូលផ្តុំអ្នកដាំផ្សិតនៅក្រោមអង្គការ "ខ្សែសង្វាក់តម្លៃផ្សិតបណ្តុះ" ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃផ្សិតបណ្តុះ...

Read more

ការញៀនស្មាតហ្វូននាំកុមារកាន់តែច្រើនទៅកាន់មណ្ឌលសុខភាពផ្លូវចិត្ត

មិនថាយើងចូលចិត្តវា ឬអត់នោះទេ ស្មាតហ្វូនបានក្លាយជារឿងធម្មតានៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ហើយដូចឧបករណ៍ផ្សេងទៀតដែរ វាមានគុណសម្បត្តិ និងគុណវិបត្តិដែលអាចគ្រប់គ្រងបានច្រើនជាងដោយមនុស្សពេញវ័យ ប៉ុន្តែនៅពេលដែលវាមកដល់កុមារ នោះជាខុសគ្នា ហើយត្រូវមានការចូលរួមច្រើនពីឪពុកម្តាយ។ ការប្រើប្រាស់ស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកហួសប្រមាណនៅក្នុងប្រទេសម៉ុងហ្គោលីបានធ្វើឱ្យកុមារជាច្រើនញៀន ដែលប៉ះពាល់ដល់អាកប្បកិរិយា និងរបៀបរស់នៅរបស់ពួកគេ ការកើនឡើងតម្រូវការផ្នែកថែទាំសុខភាព និងការបណ្តាលឱ្យមានការថយចុះនៃទំនាក់ទំនងគ្រួសារ និងសង្គមរបស់កុមារ។ លោក B.Bayarmaa នាយករងនៃមជ្ឈមណ្ឌលជាតិសុខភាពផ្លូវចិត្តបានមានប្រសាសន៍ថា មជ្ឈមណ្ឌលនេះមានការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកជំងឺចូលមកក្នុងប៉ុន្មានឆ្នាំនេះ ដោយមានកុមារប្រហែល 90-100 នាក់ចូលមកមជ្ឈមណ្ឌលជាតិសុខភាពផ្លូវចិត្តក្នុងមួយឆ្នាំ កើនឡើងពី 3 ទៅ 4 នាក់ក្នុងឆ្នាំ 2000។ យោងទៅតាម...

Read more

កម្ពុជារកឃើញសត្វក្រពើជិតផុតពូជ

ក្រុមស្រាវជ្រាវសត្វព្រៃរបស់ក្រសួងបរិស្ថាននៅកម្ពុជា ថ្មីៗនេះ បានបញ្ជាក់ថា ពួកគេបានរកឃើញកូនក្រពើភ្នំចំនួន ៨ ក្បាល ដែលជាកូនក្រពើជិតផុតពូជ (Crocodylus siamensis) នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខណៈដែលក្រុមការងារបានតាមដានសត្វក្រពើទើបនឹងកើតមួយចំនួនដោយកាមេរ៉ាស្វ័យប្រវត្តិដែលបានដាក់នៅទីតាំងនោះ។ បន្ទាប់ពីការស្រាវជ្រាវស៊ីជម្រៅ ចាប់ពីឆ្នាំ 2019 ដល់ឆ្នាំ 2021 ធ្វើឡើងដោយកិច្ចសហប្រតិបត្តិការជាមួយ WWF និងក្រសួងបរិស្ថាន បន្ថែមពីលើអង្គការដៃគូផ្សេងទៀត។ នាយកអង្គការ WWF ប្រចាំកម្ពុជា លោក សេង ទៀក មានប្រសាសន៍ថា ការរកឃើញ សត្វក្រពើដ៏កម្រនេះនឹងបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ប្រទេសកម្ពុជា ដោយដាក់តំបន់នេះថា...

Read more

ថៃមានសាលាបង្រៀននេសាទក្នុងប្រទេស ដើម្បីទទួលបទពិសោធន៍ថ្មីៗ

ក្នុងគោលបំណងស្វែងរកវិជ្ជាជីវៈដែលមិនមានក្នុងសៀវភៅសិក្សា ឬស្ថាប័នអប់រំរបស់ប្រទេសថៃ ក្រុមអ្នកនេសាទនៅតំបន់ Muang បានបង្កើតសាលា NoK kala ដើម្បីបង្រៀនពីអាជីពនេសាទ ក្នុងស្រុកដល់កុមារ និងយុវជន ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ និងដោយផ្ទាល់ ជាជម្រើសមួយ សម្រាប់ ធ្វើការក្នុងវិស័យធុរកិច្ច ឬឧស្សាហកម្ម ហើយក៏ដើម្បីរក្សាអាជីពនេសាទក្នុងស្រុក នៅក្នុងសហគមន៍ថៃផងដែរ។ ស្ថាបនិកសាលា លោក Banjerd Udomsamuthiran បាន បញ្ជាក់ថា វិធីសាស្រ្តអប់រំក្នុងសាលាគឺប្លែក និងមិនមានក្នុងសៀវភៅសិក្សាទេ ប៉ុន្តែរៀនតាមរយៈ បទពិសោធន៍ និងការអនុវត្តជាក់ស្តែងនៅសមុទ្រ លោកសង្កត់ធ្ងន់ថា...

Read more

ករណីពុលនិងថប់ដង្ហើមដោយសារការប្រើប្រាស់ធ្យូងថ្មខុសបច្ចេកទេសនៅប្រទេសម៉ុងហ្គោលី

ប្រជាពលរដ្ឋក្នុងប្រទេសម៉ុងហ្គោលី បាននិយាយថា ការបំភាយឧស្ម័នកាបូនម៉ូណូអុកស៊ីត ដែលជា លទ្ធផលនៃការដុតធ្យូងថ្មឆៅក្នុងកំឡុងពេលប្រើប្រាស់ក្នុងរដូវរងារ ដែលនាំឱ្យមានករណីថប់ដង្ហើម និងពុលដោយសារការមិនអនុលោមតាមស្តង់ដារចំហេះ ខណៈដែលក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ប្រជាជនបានសម្របតាមវិធីសាស្ត្រ នៃការប្រើប្រាស់។ ប្រជាពលរដ្ឋជឿជាក់ថាឧបករណ៍ចាប់ផ្សែងមាន សារៈសំខាន់ខ្លាំងណាស់ក្នុងការការពារពួកគេពីការស្រូបចូលនូវកាបូនម៉ូណូអុកស៊ីត និងការកើត ឡើងនៃករណីពុលផ្សែង។វេជ្ជបណ្ឌិត M.Tserenchimed ជឿជាក់ថា ករណីទាំងនេះបណ្តាល មកពីការប្រើប្រាស់ធ្យូងថ្ម និងការបញ្ឆេះមិនបានត្រឹមត្រូវ ដោយសារតែការប៉ាន់ស្មានពេលវេលាខុស បន្ទាប់ពីដុតភ្លើង។ ការអំពាវនាវឱ្យប្រើប្រាស់ធ្យូងថ្មឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការខូចខាត។ B.Burma ជាប្រជាជនម្នាក់៖ “ពួកយើងបានប្រើប្រាស់ដុំធ្យូងអនាម័យជាង២ឆ្នាំហើយ។ ឧបករណ៍ ចាប់សញ្ញាផ្សែងត្រូវបានរុះរើ និងដំឡើងនៅពេលចែកចាយ។ ឧបករណ៍...

Read more

និស្សិតខ្មែរផលិតរថយន្តហោះដ្រូនដែលមនុស្សអាចជិះបាន

លោក ឡុញ វណ្ណសិដ្ឋ ជាកូនកសិករមកពីខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា លោកមានក្តីសុបិនតាំងពីក្មេងមកគឺលោក ចង់សិក្សាផ្នែកវិស្វកម្ម និងបច្ចេកវិទ្យាទំនើប។ បច្ចុប្បន្ន លោក វណ្ណសិដ្ឋ ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យ NPIC។ ដោយមានការជួយជ្រោមជ្រែងពី លោកសាស្ត្រាចារ្យ ផងនោះ លោក វណ្ណសិដ្ឋ និងក្រុមរបស់លោក បានបង្កើត យន្តហោះដ្រូនមួយគ្រឿងដែលមនុស្សអាចជិះបាន និងអាចដឹកជញ្ជូនឥវ៉ាន់ផ្សេងៗបាន។ គម្រោងរបស់ លោក ត្រូវបានបំផុសគំនិតដោយការមើលវីដេអូ YouTube។ ក្តីស្រម៉ៃរបស់ លោក បានក្លាយជាការពិត...

Read more

ចិន កំពុងព្យាយាមទិញរូបមន្តផលិតថ្នាំព្យាបាលជំងឺកូវិដ១៩ពីអាមេរិកហើយ

ចិន៖ ក្រោយទទួលស្គាល់ហើយស្ថាប័នប៉ាតង់ឱសថ MPP របស់អង្គការសហប្រជាជាតិ កាលពីនេះបានសម្រេចកិច្ចព្រមព្រៀងមួយ ជាមួយនឹងក្រុមហ៊ុនផលិតថ្នាំគ្រាប់ព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុនអាមេរិក គឺក្រុមហ៊ុន Merck ដើម្បីផ្ដល់ជូននូវអាជ្ញាបណ្ណបន្ត សម្រាប់ក្រុមហ៊ុនផលិតឱសថផ្សេងៗទៀត អាចយករូបមន្ដផលិតថ្នាំគ្រាប់នេះ សម្រាប់ផលិតបន្ដ និងផ្គត់ផ្គត់ទៅឲ្យប្រទេសចំណូលទាប និងមធ្យមជាង១០០ប្រទេសនៅទូទាំងសកលោក។ ក្នុងនោះដែរ ក៏មានក្រុមហ៊ុនចិន មួយចំនួន បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណបន្ដ សម្រាប់ការផលិតថ្នាំគ្រាប់ព្យាបាលកូវីដ១៩ ពីក្រុមហ៊ុនអាមេរិក Merck នេះផងដែរ។ ស្របពេល ក្រុមហ៊ុនចិនអាចនឹងទទួលបានភាគរយខ្ពស់ក្នុងទទួលបានអាជ្ញាបណ្ណបន្ដក្នុងការ ផលិតថ្នាំគ្រាប់ព្យាបាលកូវីដ១៩ក៏ដោយ ក៏ចិន មិនស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានក្នុងកិច្ចព្រមព្រៀងរបស់ស្ថាប័នប៉ាតង់ MPP...

Read more
Page 1 of 2 1 2
Plugin Install : Widget Tab Post needs JNews - View Counter to be installed
  • Trending
  • Comments
  • Latest
error: Content is protected !!