សូមសរសើរទឹកចិត្តសប្បុរសធម៌មួយនេះ ខំកាត់ពីឆ្ងាយមិនខ្លាចនឿយហត់, TV5 ផ្តល់ជំនួយជាថ្នាំពេទ្យសម្រាប់ការដោះស្រាយទុក្ខលំបាកបឋមរបស់ព្រះសង្ឃ, លោកគ្រូអ្នកគ្រូ និង អាជ្ញាធរ ភូមិអង្គរទ្រេត ខេត្តព្រៃវែង
ភ្នំពេញ៖ ក្រោយទទួលដំណឹងពីអាជ្ញាធរភូមិអង្គរទ្រេតខេត្តព្រៃវែងហើយ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥រៀបចំអំណោយជាថ្នាំំពេទ្យសម្រាប់ការដោះស្រាយទុក្ខលំបាកបឋមរបស់ព្រះសង្ឃ, លោកគ្រូអ្នកគ្រូ និង អាជ្ញាធរ បានចុះជួយដោយផ្ទាល់ ក្នុងភូមិអង្គរទ្រេត ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ បើទោះបីជាមានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញយ៉ាងណាក្តី ប៉ុន្តែសម្រាប់ទឹកចិត្តចងចាំក្នុងការជួយដល់អ្នកអត់ ខ្វះខាត ដែលជួបទុក្ខលំបាក គឺមិនភ្លេចឡើយពីលោកបណ្ឌិត សុប៉ាឆៃ ...